ភ្លៀងខ្យល់កន្ត្រាក់ផ្ទះប្រជាពលរដ្ឋចំនួន៩២ខ្នងខូចខាតនៅស្រុកឧដុង្គ

82
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ភ្លៀងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៩២ខ្នងដែលមាន៦ភូមិស្ថិតក្នុងឃុំក្រាំងចេកស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៧ខែមេសាឆ្នាំ២០២០។

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់ធ្លាក់ក្នុងភូមិសាស្ត្រក្នុងស្រុកឧដុង្គបាន បង្កឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋសរុបចំនួន៩២ខ្នងផ្ទះរងកាខូចខាត់យ៉ាងតំណុំចំនួន៦ភូមិ រួមមាន១.ភូមិទួលប៉ារ៉ាយមានចំនួន២៩ខ្នងផ្ទះខូចខាតធ្ងន់ចំនួន៤ខ្នងផ្ទះ ២.ភូមិរំពាត់ជ្រូគចំនួន១៧ខ្នងផ្ទះខូចខាតស្រាល ៣.ភូមិអំពិលផ្អែមចំនួន១៩ខ្នងផ្ទះខូចខាតធ្ងន់១ខ្នងផ្ទះ ៤.ភូមិដន្លងចំនួន១១ខ្នងផ្ទះខូចខាតធ្ងន់១ខ្នង ៥.ភូមិអកយុំចំនួន១ខ្នងផ្ទះខូចខាតស្រាល និងទី៦.ភូមិស្តៅឯមចំនួន១៥ខ្នងផ្ទះខូតខាតស្រាល។

ប្រភពបានបន្តថាភ្លៀងខ្យល់កន្ត្រាក់នេះមិនបានធ្វើឲ្យបងប្អូនប្រជាពលដ្ឋណាម្នាក់រងរបួសនោះដែរ។ ហើយអាជ្ញាធរស្រុកនិងខេត្តបានចុះទៅទីតាំង ដែលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនោះផងដែរនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០៕/B