ភ្លៀង​ធំ​នៅ​តំបន់​មួយចំនួន​លិចលង់​គឺ​ការស្ថាបនា​លូ​ប្រឡាយ​ជាមួយនឹង​ការអភិវឌ្ឍ​ទីនោះ​មិនទាន់​រួចរាល់​

89
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​គេ​មើលឃើញថា​កន្លងមក​ថ្មីៗ​នេះ​គឺ​ក្រោយពី​មាន​ភ្លៀង​មួយ​មេ​ធំ​នៅ​រាជធានី​ភ្នំពេញ​ធ្វើឱ្យ​តំបន់​នោះ​ទទួលរង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។​ជុំវិញ​បញ្ហា​នេះ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ថា​តំបន់​មួយចំនួន​ដែល​ទទួលរង​ការលិចលង់​នោះ​គឺ​ដោយសារតែ​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​ប្រឡាយ​ជាមួយនឹង​ការអភិវឌ្ឍ​នៅ​តំបន់​នោះ​ពុំទាន់​រួចរាល់​។​បើ​ស្ថាបនា​បាន​រួចរាល់​ហើយ​វា​នឹង​លែងមាន​ការលិចលង់​ទៀតហើយ​។​

​ពាក់ព័ន្ធ​ករណី​លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​បញ្ហា​ភ្លៀង​មួយ​មេ​ធំ​កាលពីពេល​ថ្មីៗ​នេះ​ភាគច្រើន​នៅ​ខណ្ឌ​ចំនួន​៥​កណ្តាល​រាជធានី​ភ្នំពេញ​គឺ​ពុំមាន​បញ្ហា​ចោទ​រឿង​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ទេ​។​លើកលែងតែ​តំបន់​មួយចំនួន​ប៉ុណ្ណោះ​ដែល​ទទួលរង​ការលិចលង់​នោះ​ដោយសារ​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​ប្រលាយ​លូ​មួយចំនួន​អភិវឌ្ឍន៍​ពុំទាន់​ហើយ​។

​លោក​បន្តថា​៖​ក្រុមការងារ​ជំនាញ​កំពុងតែ​ព​ន្លឿ​ន​ការ​ស្ថាបាន​ប្រព័ន្ធ​ប្រឡាយ​លូ​ទាំងនោះ​ឱ្យ​ហើយ​នៅពេល​ឆាប់ៗ នា​រដូវវស្សា​នេះ​ដើម្បី​បញ្ជៀ​ស​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​។​
​ក្នុងនោះ​លោក​សាំ​ពិសិដ្ឋ​បានបញ្ជាក់​ទៀតថា​៖​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​បានធ្វើឱ្យ​តំបន់​ខាងជើង​វត្តភ្នំ​។​តំបន់​សង្កាត់​បឹងកក់​១​បឹងកក់​២​ខណ្ឌទួលគោក​ដែលជា​តំបន់​ការដ្ឋាន​កំពុង​សាងសង់​មិនទាន់​រួចរាល់​នៅឡើយ​បាន​ទទួលរង​ការលិចលង់​ដោយ​អន្លើ​តែ​នៅពេល​ការដ្ឋាន​នេះ​រួចរាល់​តំបន់​ទាំងពីរ​នឹង​ធូរ​លែង​លិចលង់ ។

ដោយឡែក​តំបន់​ជាយក្រុង​ក៏មាន​ទីតាំង​មួយចំនួន​បាន​ដោះស្រាយបាន​ក៏ប៉ុន្តែ​តំបន់​មួយចំនួនទៀត​យើង​កំពុង​ដោះស្រាយ​នៅឡើយ​ដូច​តំបន់​ផ្លូវ​ឌួង​ងៀប​សូ​ឡា​យើង​កំពុង​ធ្វើ​លូ​នៅ​ស្ទឹងមានជ័យ​មិន​ចប់​។​ចឹ​ង​ទេ​នៅពេល​ខាងមុខ​វា​នឹង​ចប់​។​ដូច្នេះហើយ​បានជា​នៅពេល​មាន​ភ្លៀង​មួយ​មេ​មក​លិច​ផ្នែក​ខ្លះ​ដូច​នៅ​សង្កាត់​ស្ទឹងមានជ័យ​និង​សង្កាត់​អូរ​បែកក្អម​ដែរ​បញ្ហា​នេះ​យើង​ធ្វើ​ប្រឡាយ​ស្ទឹងមានជ័យ​មិនទាន់​ហើយ​។

លោក​បន្តថា​៖​នៅ​ព្រលានយន្តហោះ​ក៏​យើង​មានការ​ដា្ឋ​ន​សាងសង់​ស្តា​ប្រឡាយ​លូ​ចឹ​ង​នៅពេល​ខាងមុខនេះ​សាងសង់​រួច​វា​និង​ធូរស្រាល​ហើយ​។​ជាមួយគ្នា​នោះដែរ​ទោះបីជា​យ៉ាងណាក្តី លោក សាំ ពិសិដ្ឋ​បានធ្វើការ​អំពាវនាវ​សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​ត្រូវ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ​កុំ​បោះ​ចូល​លូ​ដាក់​នៅ​មាត់​លូ​ឬ​បោះ​ចូលក្នុង​ប្រឡាយ​ជាដើម​។​

​ទាំងអស់​នេះហើយ​ជា​មូលហេតុ​ដ៏​ធំ​មួយ​ធ្វើឱ្យ​កកស្ទះ​ប្រព​ន្ធ័​ផ្លូវទឹក​នាំឱ្យមាន​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។​ការងារ​ទាំងនេះ​ដាច់ខាត​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​បើ​អាជ្ញាធរ​ធ្វើ​តែម្នាក់ឯង​ក៏​ទៅ​មិន​រួច​ដែរ​៕S/​