ភ្លៀង​ធ្លាក់​ខ្លាំង​ទៅជា​ជំនន់​១​ឈុ​ល​លិច​សាលារៀន​៣​កន្លែង​នៅ​ប៉ោយប៉ែត​,​សិស្ស​ពិបាក​រៀន

1690
ចែករម្លែក

ដោយ​:​ប​.​ជ៏​យ​/​បន្ទាយមានជ័យ​:​ភ្លៀង​ធ្លាក់​ខ្លាំង​២​ថ្ងៃ​ជាប់​គ្នា​មកនេះ បង្ក​ទៅជា​ជំនន់​១​ឈុ​ល លិច​ធ្លា​សាលារៀន​៣​កន្លែង​នៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ករណី​នោះ​នាំឱ្យ​សិស្ស​គ្នា ពិបាក​ចូលរៀន ហើយ​លោកគ្រូ​អ្នកគ្រូ​ក៏​ពិបាក​បង្រៀន​ដែរ​។​ក្នុងចំណោម​សាលារៀន​៣​នៅ​ក្រុង​ប៉ោយប៉ែត​សិស្ស​ចូល​សិក្សា​ទាំង​វេទនា​.

លោកគ្រូ​អ្នកគ្រូ​និង​គណ​:​គ្រប់​គ្រង់​សាលារៀន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​៣០​មេសា​ថា​: ជំនន់​ទឹកភ្លៀង​២​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃទី​២៩​និង​៣០​ខែ​​មេសា ឆ្នាំ​២០១៨​នេះ ។​សាលា​ទាំង​៣​កន្លែង​នោះ​គឺមាន​សាលាបឋមសិក្សា​បា​លិ​លេ​យ្យ និង​សាលា​បា​លិ​លេ​យ្យ​២ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ និង​សាលាបឋមសិក្សា​អូរជ្រៅ​ថ្មីស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២នៃ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ។

​គ្រូ សិស្ស​និង​អ្នកស្រុក​ខ្លះ​បាននាំគ្នា​បូម​បាច​និង​សម្រួល​ទីតាំង​ទាំង​ក្នុង​ថ្នាក់រៀន,ទី​ចា​ត​ការទិ​ធ្លា​,ផ្លូវ​ចូល​ដើម្បី​កុំអោយ​ផ្អាក​ដំណើរ​ការសិក្សា​៕S/

រូបថត : ភ្លៀង​ធ្លាក់​ខ្លាំង​ទៅជា​ជំនន់​១​ឈុ​ល លិច​ធ្លា​សាលារៀន​៣​កន្លែង​នៅ​ប៉ោយប៉ែត​, សិស្ស​ពិបាក​រៀន (​រូប​:​ប​.​ជ័យ​)​