ភ្លៅ​មាន់​ដុត​ប្រឡាក់​គ្រឿង​

4069
ចែករម្លែក

+ គ្រឿងផ្សំ​
– ភ្លៅ​មាន់ 2
– ខ្ទឹមស 6 កំពឹស​
– ម្រេច 15 គ្រាប់​
– ស្ករត្នោត កន្លះ​ស្លាប​ព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ខាប់ កន្លះ​ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ធម្មតា ១​ស្លា​បព្រា​បាយ​
– ប្រេងខ្យង ១​ស្លាប​ព្រា​បាយ​
– ទឹកម្ទេស កន្លះ​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស និង​ម្រេច​ឲ្យ​ម៉ដ្ឋ យកទៅ​ប្រឡាក់​ជាមួយ​ភ្លៅ​មាន់ និង​ដាក់​គ្រឿង ស្ករត្នោត ទឹកស៊ីអ៊ីវ​ខាប់ ទឹកស៊ីអ៊ីវ​ធម្មតា ប្រេងខ្យង ទឹកម្ទេស ប្រឡាក់​ឲ្យ​សព្វ​គ្រឿង​ល្អ​ទុក​រយៈពេល ១​ម៉ោង​សឹម​យកទៅ​អាំង ឬ​ដុត​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang Cooking​