មគ្គុទេសក៍​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​សៀមរាប ចំនួន​៦៩៤​នាក់ ទទួលបាន​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍

365
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ មគ្គុទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ​ជំនា​ន់ទី​៤ និង​ថ្នាក់​តំបន់​សៀមរាប ជំនាន់ ទី ២៥ ទទួលបាន​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ដែល​បានបញ្ចប់​ការសិក្សា​របស់ខ្លួន​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ឹស​ថ៍​អេ​យ​សៀ (USEA) ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍។

លោក ប៉ាក់ សុខុម បាន​ឲ្យ​ដឹងថា ការបណ្តុះបណ្តាល​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​ត្រូវបាន​ពង្រឹង​បន្ថែម ហើយ​ក្រសួងទេសចរណ៍​បានរៀបចំ​ឯកសារ​បណ្តុះ​បណ្តាល​ទាំងនោះ ដែល​ការប្រឡង​ត្រូវបាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ និង​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត តាម​យន្ត​ការដែល​បានដាក់ចុះ ខណៈដែល​សិក្ខាកាម​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​លើក​នេះ ត្រូវបាន​ឆ្លងកាត់​ការប្រឡង​យ៉ាង​តឹងតែង​បំផុត ដែល​ទាំងនោះ​វា​បាន​ឆ្លុះ​បង្ហាញថា សញ្ញាបត្រ​ទាំងនេះ កើតចេញពី​សមត្ថភាព​ពិត​របស់​សិក្ខាកាម ។

លោក​បាន​បន្តថា អ្នក​ប្រកបមុខរបរ​វិជ្ជាជីវៈ​ជាម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ត្រូវតែ​ស្ថិតក្រោម​ស្មារតី​នៃ​អនុក្រឹត្យ ស្តីពី​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ ដែល​តម្រូវ​ឲ្យ​មានការ​គ្រប់គ្រង​ច្បាស់លាស់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​មគ្គុទ្ទេសក៍​ទេសចរណ៍​ក៏ត្រូវ​បំពេញ​តួនាទី​ស្របតាម​ច្បាប់​កំណត់​ផងដែរ ហើយ​ក្នុង​ស្មារតី​នៃ​ការពង្រឹង​គុណភាព និង​ការគ្រប់គ្រង​ម​គ្គុ​ទ្ទេស​ចរក៍​ទេសចរណ៍ ក្រសួង​បានដាក់ចុះ​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​មគ្គុទ្ទេសក៍​ទេសចរណ៍​តាម​ប្រព័ន្ធ QR Code លើ​ប័ណ្ណសំគាល់ខ្លួន និង​វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​ផងដែរ ក្នុងនោះ ក្រសួង​បានដាក់ចុះ​ឲ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ សំដៅ​លើកកម្ពស់​គុណភាព​សេវាកម្ម​មគ្គុទ្ទេសក៍​ទេសចរណ៍ កាន់តែខ្លាំង​ឡើង​ថែមទៀត ។​

លោក​បាន​បន្តទៀតថា នៅពេល​ដែលមាន​កំណើន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្ពុ​ជាកា​ន់​តែ​ច្រើន តម្រូវការ​អ្នកផ្តល់​សេវាកម្ម​ក៏​កាន់តែច្រើន ដូច្នេះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​ជំនាញ​វិជ្ជាជីវៈ ទេសចរណ៍ គឺជា​កត្តា​ដ៏​ចម្បង ដូច្នេះ​ក្នុងន័យនេះ គឺ​ដើម្បី​ផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ដល់ ភ្ញៀវទេសចរ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍ ត្រូវតែមាន​សមត្ថភាព​ជំនាញ ការទទួល​ខុស និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់។

មគ្គុទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ​ជំនា​ន់ទី​៤ ចំនួន​៥០​នាក់ និង​ថ្នាក់​តំបន់​សៀមរាប ជំនាន់ ទី២៥ ចំនួន៣០៤​នាក់ និង​ជំនា​ន់ទី​២៦ ចំនួន៣០៤​នាក់ ទទួលបាន​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​៕B/

​​