មធ្យោបាយ​ធម្មជាតិ​ដែល​អ្នក​អាច​ជំរុញ​ដល់​ការ​សម្រាលកូន​បាន​

132
ចែករម្លែក

​សម្រាប់​ថ្ងៃខែ​ត្រូវ​សម្រាល​អាចជា​រឿង​ដែល​ស្ត្រី​ជា​ម្តាយ​តែងតែ​រងចាំ​និង​មាន​ភាពភ័យខ្លាច ផងដែរ​។ ខណៈពេលដែល​ស្ត្រី​ភាគច្រើន​សម្រាលកូន​មាន​សុខ​ភាពល្អ​ទាំងស្រុង​ទោះបី​ជាមុន ឬ​ក្រោយ​ថ្ងៃ​កើត ២​សប្តាហ៍​ក៏ដោយ ក៏​ការ​សម្រាល​អាច​អនុញ្ញាតិ​ឲ្យ​ស្ត្រី​រង​ចងចាំ​យ៉ាងហោច ណាស់ ៣៩​សប្តាហ៍​ចាំ​សម្រាល​ក៏បាន​ដែរ​។ យក​ល្អ​ស្ត្រី​ជា​ម្តាយ​គួរតែ​ស​ម្រេ​ចិត្ត​ធ្វើ​ការងារ ធម្មជាតិ​ដើម្បី​ជំរុញ​ដល់​ឈឺពោះ​សម្រាលកូន​ឲ្យ​លឿន​។ ប៉ុន្តែ​ខណៈពេលដែល​ថ្ងៃ​សម្រាល បានមក​ដល់​ហើយ តែ​មិន​មានការ​ឈឺពោះ​សម្រាល​នៅឡើយ​អ្នក​អាច​ប្រើ​វិធី​ធម្មជាតិ​ខាង ក្រោម​នេះ​ដើម្បី​ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​បាន​៖

​ការហាត់​ប្រាណ​
​ការហាត់​ប្រាណ​អាចជា​រឿង​គ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​កើនឡើង​ដូចជា​ការដើរ​រយៈ ពេល​វែង​។ ទោះបីជា​វិធីសាស្ត្រ​នេះ​មិនមាន​ប្រសិទ្ធភាព​ក៏ដោយ ក៏​វា​ជា​មធ្យោបាយ​ដ៏​អស្ចារ្យ មួយ​ក្នុង​ការបំបាត់​ស្ត្រេ​ស និង​រក្សា​រាងកាយ​ឲ្យ​មាន​កម្លាំង​សម្រាប់​ថ្ងៃ​សម្រាល​ដែរ​។

​រួមភេទ​
​តាម​ទ្រឹស្តី មាន​ហេតុផល​ច្រើនណាស់​ដែល​ការ​រួមភេទ​អាច​ជំរុញ​ដល់​ការ​សម្រាល​។ ឧទាហរណ៍ សកម្មភាព​ផ្ឡូ​វ​ភេទ ជាពិសេស​ការទទួលបាន​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​អាច បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ដែល​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន​។ ជាមួយគ្នានេះដែរ​សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ​ដែល​រួមភេទ ទឹកកាម​របស់​បុរស​ដែលមាន​អ័រម៉ូន Prostaglandin អាចជួយ​ឲ្យ​មាត់ស្បូន ស្ត្រី​ទុំ​បាន​។ ការរួម​ផេ​ទ​គឺជា​រឿង​មាន​សុវត្ថិភាព​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ប៉ុន្មាន​សប្តាហ៍ ចុងក្រោយ ប៉ុន្តែ​អ្នក​មិនគួរ​រួមភេទ​ក្រោយពេល​បែក​ទឹកភ្លោះ​ឡើយ ព្រោះ​វា​អាច​ប្រឈម​កាន់ តែ​ខ្លាំង​នឹង​ការបង្ក​រោគ​ទៀត​។

​ការ​ភ្ញោ​ច​នៅ​ក្បាល​សុដន់​
​ការ​ភ្ញោ​ច​ក្បាល​សុដន់​អាចធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ជំរុញ​ដល់​ការ​ឈឺពោះ​សម្រាល​បាន​។ ការ​ភ្ញោ​ច ក្បាល​សុដន់​នឹងធ្វើ​ឲ្យ​ផលិត​អុក​ស៊ី​តូ​ស៊ីន សម្រាប់ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ និង​ចេញ​ទឹកដោះ​។ តាមពិត ទៅ បើសិនជា​អ្នក​ជ្រើសរើស​ការ​បំបៅ​ដោះ​កូន​ភ្លាមៗ​ក្រោយ​សម្រាល​រឿងនេះ​ក៏​ជួយ​ឲ្យ​ស្បូន​រួញ ស្វិត​ដើម្បី​ត្រឡប់​ទៅ​ទំហំ​ធម្មតា​វិញ​ដែរ​៕ ដោយៈ health.com.kh