មនុស្សប្រុសស្រីចំនួន៤នាក់បាន រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរា ចរណ៍នៅផ្លូវជាតិលេខ៤

145
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តព្រះសីហនុ ដែលបង្ករឡើងដោយរថយន្តដឹកដី បុកប៉ះជាមួយរថយន្តតូច។

ករណីនេះកើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៩-១៥០ក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលាខេត្តព្រះសីហនុនៅម៉ោងជិត១០ព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២០។

មន្ត្រី ប៉ូលីសចរាចរណ៍ ស្រុកកំពង់សិលាបានឲ្យដឹងថា រថយន្តបែន មានទិសដៅ(ខេត្តព្រះសីហនុ»ភ្នំពេញ) ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 05-3-1968 អ្នកបើកបរឈ្មោះ ភួន ភិន អាយុ៤៧ឆ្នាំ ភេទប្រុស មានទីលំនៅភូមិក្រាំងខ្ចាយ ឃុំតាំងខ្ចារ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) និងប្រពន្ធឈ្មោះ ញ៉ែម សាវ៉ាង អាយុ ៤៥ឆ្នាំ (រងរបួសស្រាល) បុកប៉ះជាមួយរថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AP-2219 បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ អាន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភ្នំពេញ (រងរបួសស្រាល) ហើយអ្នករួមដំណើរ ឈ្មោះ ចាន់ ថាខឹម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិប៉ោតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (រងរបួសធ្ងន់)។

កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ការពារកន្លែងហេតុ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងជួយសង្ត្រោះជនរងគ្រោះនាំយកទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

រីឯវត្ថុតាងរថយន្តទាំងពីរ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី ៕/B