មនុស្ស២៣នាក់នៅខេត្តព្រៃវែងត្រូវអនុញ្ញាតឲ្យទៅផ្ទះវិញក្រោយដាក់ដោយឡែករយៈពេល១៤ថ្ងៃ

101
ចែករម្លែក

ដោយ:ចាន់ ថន/ព្រៃវែង ៖ ក្រោយដាក់ដោយឡែករយៈពេល១៤ថ្ងៃរួចមក។ នៅព្រឹក ទី៩ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋចំនួន២៣នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឲ្យដឹងថា នៅព្រឹកទី៩ ខែមេសានេះ។

លោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានជូនដំណើរបងប្អូនដែលសង្ស័យថា មានជំងឺកូវីដ១៩ នៅផ្ទះសំណាក់គ្រូបង្រៀនសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្រោយដាក់ពួកគាត់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃហើយ ពិនិត្យសំណាកមិនឃើញមានការឆ្លងឬផ្ទុកកូវីដ១៩។

លោក ញ៉ែម សៅគ្រី បន្តថា ពលរដ្ឋដែលត្រូវឱ្យវិលត្រឡប់ទៅផ្ទះវិញនោះសរុប២៣នាក់ (កុមារ៦នាក់)។

ក្នុងនោះផងដែរ ក្រុមការងារក៍បាននាំយកនូវអំណោយរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីចែកជូនក្រុមពលរដ្ឋទៀតផង។

ដោយមនុស្សធំ១៧នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល (ហាសិបពាន់រៀល)
រីឯកុមារ ៦នាក់ ម្នាក់ៗទទួលបានថវិកា ១០,០០០រៀល(ដប់ពាន់រៀល)។ លោក ញ៉ែម សៅគ្រី បញ្ជាក់ថាបន្ទាប់ពីបានបញ្ជូនសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រួចហើយថាគ្មានជំងឺកូវីដ១៩ទេ នឹងបន្តតាមដានរយៈពេល១៤ថ្ងៃ រួចមកលទ្ធផលអវិជ្ជមានទៀត ទើបមន្ត្រីជំនាញសម្រេចឱ្យពលរដ្ឋទាំង២៣នាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញតែម្ដងទៅ៕/B