មនុស្ស​ចាស់​លើស​ទម្ងន់​នឹងមាន​អាយុ​វែង​

1259
ចែករម្លែក

​យោងទៅតាម​ការផ្សាយរ​បស់ សារព័ត៌មាន​ថ្នាំពេទ្យ​ថ្ងៃនេះ ( Medical News Today) បាន​ឲ្យ​ដឹងថា មនុស្ស​ចាស់​អាយុ​លើសពី ៦៥ ឆ្នាំ មា​នស​ន្ទ​ស្សន៍​សរីរាង្គ BMI ក្នុង​កម្រិត​លើស​ទម្ងន់ (BMI ពី ២៥ ទៅ ៣០ ) នឹងមាន​អាយុ​វែង​ជាង​មនុស្ស​ចាស់​ធម្មតា ។ ស្តាប់ទៅ​ហាក់ដូច​ពិបាក​ជឿ​, តែ​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី ។​

​លោក ខា​រី ណូ​វ​សុន (Cary Nowson) សាស្ត្រាចារ្យ​ជីវជាតិ និង​ភាពចំណាស់ នៅ​សកល​វិទ្យាល័យ ឌី​ឃិន ( Deakin) នៅ​ទីក្រុង មែ​ល​ប៊ី​ន បាន​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ស​ន្ទ​ស្សន៍​ទម្ងន់​សរីរាង្គ BMI និង​ហានិភ័យ​ស្លាប់​នៅ​មនុស្ស​អាយុ​លើស ៦៥ ឆ្នាំ ។ អ្ន​ស្រី​សង្កេត ឃើញថា អ្នកមាន​ស​ន្ទ​ស្សន៍ BMI ក្នុង​ប្រមាណ ២៧,៥ មិនសូវមាន​ហានិភ័យ​ឆាប់​ស្លាប់ ។​

​ក្នុងពេលនោះ​, អង្គការ​សុខភាព​ពិភពលោក (WHO) បានកំណត់​និយមន័យ​ថា មនុស្ស​ម្នាក់​ត្រូវបាន​ចាត់ទុកថា​លើស​ទម្ងន់​ពេល​មាន BMI ធំ​ជាង ឬ ស្មើ ២៥ ។ អ្នកមាន BMI ពី ៣០ ឡើង ត្រូវបាន​ចាត់ទុកថា​ធាត់ ។​

​ក្រុម​ស្រាវជ្រាវ​បាន​ចោទ​ជា​សំណួរ​ថា តើ​ការកំណត់​របស់ អង្គការ​សុខភាព​ពិភពលោក​ពិតជា សមស្រប​ចំពោះ​មនុស្ស​ចាស់ ? លោក​សាស្ត្រាចារ្យ ខា​រី ចាត់ទុកថា មនុស្ស​ចាស់​មិន​ដាច់ខាត​ត្រូវ​បញ្ចុះទម្ងន់ ។ ជំនួស​មកវិញ​, គួរ​មាន​វិធីសាស្ត្រ​គិត​ស​ន្ទ​ស្សន៍​រាងកាយ​ផ្សេង​សម្រាប់​ក្រុមមនុស្ស​អាយុ​ច្រើន ។​

​លោក​អះអាងថា «​ជំនួស​ឲ្យ​ការ​ខំ​បញ្ចុះទម្ងន់​, មនុស្ស​ចាស់​គួរ​ប្រមូលផ្តុំ​ទៅក្នុង​រប​ទទួលទាន តុល្យភាព​, បំពេញ​អាហារ​មាន​ជីវជាតិ​តាម​តម្រូវការ និង​រក្សា​សកម្មភាព​រាងកាយ​ឲ្យ​សមស្រប​» ៕ ប្រែ​សម្រួល​: រតនៈ