មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀសចេញ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ឆេះ​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​

560
ចែករម្លែក

​មនុស្ស​ប្រមាណ​ជា​៥០.០០០​នាក់​ត្រូវបាន​បញ្ជា​ឱ្យ​ចាក​ចេញពី​ផ្ទះ​របស់​ពួកគេ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង ឡូ​ស អែន​ជើ​ឡឺស ក្នុង​រដ្ឋ កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​តុលា​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​រាលដាល​លឿន​ដែល​បង្ក​ដោយ​ខ្យល់​ខ្លាំង​រហូត​ដល់​មិន​អាច​គ្រប់គ្រង​បាន​។​

​ក្រុមមន្ត្រី​ពន្លត់ភ្លើង​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នេះ នៅ​ជិត​ទីក្រុង សា​ន់តា ក្លា​រីតា ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡូ​ស អែន​ជើ​ឡឺស​បាន​ឆាបឆេះ​ខ្លាំង​ឡើង​កាលពីពេល​​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​បំផ្លាញ​ដីព្រៃ​២.០២៣ ហិកតា ។​

​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​ឆាបឆេះ​ផ្ទះ​ជា​ច្រើន​ខ្នង​និង​ឆេះ​បំផ្លាញ​ផ្លូវ​និង​ស្ពាន​និង​សំណង់​ផ្សេង​ជាច្រើន​ទៀត​និង​បង្ខំ​ឱ្យ​បិទ​ផ្លូវ​ធំ​និង​ផ្លូវ​តូចៗ​មួយចំនួន​ទៀត​ខណៈ​ដែល​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ ៥០០ នាក់​ដែល​គាំទ្រ​ដោយ​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ទម្លាក់​ទឹក បាន​តស៊ូ​ពន្លត់ភ្លើង​។​មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការរង​របួស​ទេ​។​

​អ្នកនាំពាក្យ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា យើង​កំពុង​ជំរុញ​ឱ្យ​ជម្លៀស​មនុស្ស​គ្រប់​គ្នា​ចេញ​នៅពេលនេះ​។​

​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ឡើង​ខណៈដែល​តំបន់​ភាគច្រើន​នៃ​រដ្ឋ​នេះ​ស្ថិតនៅ​ក្រោម​ការព្រមាន​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារតែ​មាន​ខ្យល់​បក់​ខ្លាំង​ដែល​នាំឱ្យ​សី​តុ​ណ្ហ​​ភាព​ខ្ពស់​និង​សំណើម​ទាប​ដែល​បង្កើន​ការឆាបឆេះ​ខ្លាំង​ឡើង​។​

​ក្រុមន្ត្រី​អគ្គិភ័​យបាន​និយាយថា នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា មនុស្ស​ប្រហែល ២.០០០​នាក់​ត្រូវបាន​បញ្ជា​ឱ្យ​ជម្លៀសចេញ​បន្ទាប់ពី​មាន​ភ្លើង​ឆេះ​ខ្លាំង​ឡើង​កាលពី​ល្ងាច​​ថ្ងៃ​ពុធ​ដែល​បាន​ឆាបឆេះ​ដាល​យ៉ាង​ឆាប់រហ័ស​ដោយ​ឆេះ​បំផ្លាញ​ដី​ព្រៃ​អស់​៦.៤៧៤​ហិច​តា​៕​ប្រែ​សម្រួល​៖​សុខា​

មនុស្ស​ប្រមាណ​៥០០​នាក់​កំពុង​តស៊ូ​នឹង​ភ្លើងព្រៃ ដែល​ជួយ​អោយ​ឆេះ​លឿន​ដោយ​សារ​ខ្យល់​បក់​ខ្លាំង​