មនុស្ស​១៣​នាក់​ទំនងជា​ស្លាប់​នៅ​ក្នុង​ការផ្ទុះ​ភ្នំភ្លើង​នៅ​នូវែ​លសេ​ឡង់​

239
ចែករម្លែក

​នៅ​មួយថ្ងៃ​បន្ទាប់​ពី​ភ្នំភ្លើង​មួយ​បាន​ផ្ទុះឡើង​នៅ​នាយ​ឯ​ឆ្នេរសមុទ្រ​នៃ​កោះ​ភាគ​ខាងជើង​នៃ​ប្រទេស​នូវែ​លសេ​ឡង់ អាជ្ញាធរ​នូវែល​សេឡ​ង់​បាន​និយាយ​នៅ​ពី​ថ្ងៃ​អង្គារ​ទី​១០ ធ្នូ​ថា​មនុស្ស​៨​នាក់​បាន​បាត់​ខ្លួន ដោយ​ទំនងជា​បាន​ស្លាប់​ដោយ​បន្ថែម​លើ​មនុស្ស​៥​នាក់​ដែល​បាន​ស្លាប់​រួច​ទៅ​ហើយ​ពី​ឧបទ្ទវហេតុ​នេះ​។​

​នាយករដ្ឋមន្ត្រី លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ន បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ក្បែរ​តំបន់​ទេសចរណ៍​កោះ​White​ដែល​មានបន្ទុះ​ភ្នំភ្លើង​នេះ​ថា​ការហោះហើរ​ពិនិត្យ​មើល​​ដោយ​យន្តហោះ​ពីលើ​អាកាស មិន​បាន​បង្ហាញ​សញ្ញា​មាន​ជីវិត​រស់​នោះ​ទេ​។​

​លោកស្រី បាន​និយាយថា ” ឥឡូវនេះ វា​ច្បាស់​ណាស់​ថា​មាន​មនុស្ស​២​ក្រុម​នៅលើ​កោះ​នោះ​ដោយ​មួយក្រុម​អាច​ត្រូវបាន​ជម្លៀសចេញ​និង​មួយ​ក្រុម​ទៀត​ស្ថិតនៅ​ក្បែរ​ចំណូ​ច​ផ្ទុះ​​ភ្នំភ្លើង​នោះ ” ។​

​ប្រជាជន​នូវែល​សេឡ​ង់​និង​ពួក​អ្នកទេសចរ​ច្រើន​នាក់​មកពី​អូស្ត្រាលី សហរដ្ឋ​អាម៉េរិក អង់គ្លេស ចិន​និង​ម៉ាឡេស៊ី​ស្ថិតក្នុង​ចំណោម​អ្នក ដែល​បាត់​ខ្លួន​និង​រងរបួស​ទាំង​នោះ​​។​មានការ​ផ្ទុះ​ចំនួន​២​លើ​ក​ជាប់ៗ​គ្នា​តែ​មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ​៕​ដោយ​៖​សុខា​/sn

​​ផ្សែងហុយ​ចេញពី​ភ្នំ​ភ្លើង​ដែល​ផ្ទុះ​នៅ​កោះ​White ប្រទេស​នូវែ​លសេ​ឡង់ កាលពី​ថ្ងៃទី​៩​ខែ​ធ្នូ ឆ្នាំ​២០១៩