មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការប៉ះទង្គិច​ដោយ​អាវុធ​នៅ​ប្រទេស​កុង​ហ្គោ​

780
ចែករម្លែក
  • 6
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​ថា មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ចំនួន​៥​ថ្ងៃ​រវាង​កងជីវពល​នៅ​តំបន់​ភាគ​​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មុនពេល​កងទ័ព​បាន​ធ្វើ​អន្តរាគមន៍​។​

​លោក Cosmas Kangakolo អ្នកគ្រប់គ្រង​តំបន់​Masisi នៅ​ខេត្ត​Kivu បាន​និយាយថា ” ជន​ស៊ីវិល​៥​នាក់​និង​សមាជិក​២​នាក់​នៃ​ក្រុម​Guidon ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃ​​ចន្ទ នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​តំបន់ Kamiro ។​

​លោក​បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា ជន​ស៊ីវិល​៨​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​និង​មនុស្ស​ច្រើន​នាក់​បាន​រងរបួសរ​វា​ង​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ក្នុងការ​ប៉ះ​​ទង្គិច​រវាង​ក្រុម​Lukweti និង​ក្រុម​Nyabiondo​។​

​ខេត្ត​Kivu ជាទី​តាំងរបស់​ក្រុម​ឧទ្ទាម​Hutu ចាប់តាំងពី​មានការ​សម្លាប់​រង្គាល​លើ​ជនជាតិ​Tutsis​ដោយ​ក្រុម​ជនជាតិ​Hutu នៅ​ប្រទេសរ​វ៉ាន់ដា កាលពី​ឆ្ន​១៩៩៤​។ ​តំបន់​នេះ បាន​ក្លាយជា ចំណុច​ជម្លោះ​នៅ​ប្រទេស​កុង​ហ្គោ​៕

​មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ចំនួន​៥​ថ្ងៃ រវាង​កងជីវពល នៅ​ប្រទេស​កុង​ហ្គោ​