មនុស្ស​១៩​នាក់​ស្លាប់ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ចិន​

163
ចែករម្លែក

​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មីនា​ថា​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន​១៨​នាក់​និង​អ្នក​នាំ​ផ្លូវ​ព្រៃ​ម្នាក់​បាន​ស្លាប់​នៅពេល​ដែល​ប្រយុទ្ធប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​មួយ​នៅ​តំបន់​ភាគ​​និរតី​នៃ​ប្រទេស​ចិន​។​

​រូបភាព​របស់​ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​ពី​អណ្តាតភ្លើង​និង​ផ្សែង​ចេញ​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​រលាត់​ពីលើ ក្រុង​ស៊ី​ឆាង ក្នុង​ខេត្ត​ស៊ី​ឈ័ន ។​

​ភ្លើង​ឆេះ​នេះ បានចាប់ផ្តើម​ឆេះ​នៅ​ជិត​ទីក្រុង​ស៊ី​ឆាង កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ចន្ទ​។​

​មន្ត្រី​មូលដ្ឋាន​បាន​និយាយថា​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១៤០ គ្រឿង​ឧទ្ធម្ភាគចក្រ​៤ គ្រឿង​និង អ្នក​ពន្លត់​អគ្គិភ័យ​ជិត ៩០០ នាក់ ត្រូវបាន​បញ្ជូន​ពន្លត់​ភ្លើង​ឆេះ​នេះ ហើយ​ពួក​អ្នកស្រុក​ជាង​១.២០០​នាក់ ត្រូវបាន​ជម្លៀសចេញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រូបភាព​របស់​ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​ពី​អណ្តាតភ្លើង​និង​ផ្សែង​ចេញ​ភ្លើង​ឆេះ​ព្រៃ​ភ្នំ​ជិតក្រុង​ស៊ី​ឆាង ក្នុង​ខេត្ត​ស៊ី​ឈ័ន