មនុស្ស​៣​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ ពេល​ចុះ​ត​ទុយោ​ក្នុង​អណ្តូង​លូ​

622
ចែករម្លែក
  • 50
    Shares

ដោយ​: បាយ័ន / សៀមរាប​: កូនបង្កើត​ម្នាក់​និង​កូនប្រសារ​២​នាក់​របស់លោក​មេឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ស្លាប់​ម្តងម្នាក់ៗ​ជា​បន្តបន្ទាប់ ក្នុងពេលដែល​ពួកគាត់​ទាំង​៣​នាក់ បាន​ចុះទៅ​ត​ទុយោ​ក្នុង​អណ្តូង​លូ ដែលមាន​ប្រវែង​៥​ម៉ែត្រ​។ ករណី​ស្លាប់​កូនបង្កើត​និង​កូនប្រសារ​របស់លោក​មេ​ឃុំ​តា​សោម​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ តា​លាវ ឃុំ តា​សោម ស្រុក អង្គរជុំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ ក្នុងនោះ​កូនបង្កើត​ម្នាក់​និង​កូនប្រសារ​២​នាក់ របស់លោក យ៉ា ប៊​ន មេឃុំ​តា​សោម បាននាំគ្នា​ចុះទៅ​ត​ទុយោ​ក្នុង​អណ្តូង​លូ​ដែលមាន​ប្រវែង​៥​ម៉ែត្រ​។ លុះ​ដល់ពេល​ចុះទៅ​មិនទាន់​ដល់​គោលដៅ​ផង ស្រាប់តែ​អ្នក​ទាំង​៣​បាន​ធ្លាក់​ស្លាប់​ម្តងម្នាក់ៗ​ជា​បន្តបន្ទាប់​តែម្តង​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា នៅក្នុង​អណ្តូង​លូ​នោះ​មិនមាន​អុកស៊ីសែន​គ្រប់គ្រាន់ បានធ្វើ​ឲ្យ​កូន​និង​កូនប្រសារ​របស់លោក​មេ​ឃុំ​តា​សោម​បាន​ស្លាប់​។ ជនរងគ្រោះ​ទាំង​៣ គឺមាន​ទី​១ ឈ្មោះ ប៊​ន សុជាតិ (​ជា​កូនបង្កើត​របស់លោក​មេ​ឃុំ​តា​សោម​), ទី​២ ឈ្មោះ លន់ ឡុ​ក និង​ទី​៣​ឈ្មោះ ធុល ធឿ​ប (​អ្នក​ទាំង​២​គឺជា​កូនប្រសា​រលោក​មេឃុំ​)​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច បានប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕ ល​