មនុស្ស​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​គំរាម​សម្លាប់​ប្រធានាធិបតី​ហ្វីលីពីន​តាម​បណ្តាញ​សង្គម​

82
ចែករម្លែក

​ហ្វីលីពីន​ចាប់ខ្លួន​មនុស្ស​យ៉ាង​តិច​៥ នាក់​ដោយ​គ្មាន​ដីកាចាប់ខ្លួន​ចំពោះ​ការ​គំរាម​សម្លាប់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត តាម​អន​ឡាញ​តែ​វា​បាន​ធ្វើឱ្យ​មាន​ការចោទប្រកាន់​អំពី​ការ​​រំលោភបំពាន​ដោយ​ប៉ូលិស​និង​បាន​បង្កើន​ការភ័យខ្លាច​នៃ​ការបង្ក្រាប​ប្រឆាំង​ពលរដ្ឋ​ដែល​អាច​ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​អំឡុង​ពេល​អនុ​វត​វិធានការ​ចត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​។​

​កាលពី​ថ្ងៃទី ១១ ខែ​ឧសភា​ភ្នាក់ងារ​ការិយាល័យ​ស៊ើបអង្កេត​ជាតិ​ហ្វីលីពីន​បាន​ចាប់ខ្លួន លោក​រ៉ុន​ណែ​ល ម៉ាស ជា​គ្រូបង្រៀន​សាលា​រដ្ឋ ដែល​បាន​និយាយ​លើ​ទំនាក់​ទំ​ង​សង្គម​ថា​លោក​នឹង​ចំណាយ​៥០​លាន​ប៉េសូ (៩៨៤.០០០​ដុល្លារ​) ដល់​អ្នក​ណា​ដែល​នឹង​ធ្វើ​ឃាត​ប្រធានាធិបតី​នេះ​។​

​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ប៉ូលិស​ខេត្ត​សេប៊ុ​យ បាន​ចាប់ខ្លួន លោក​ម៉ា​រៀ សេរ៉ុន អាយុ ២៦ ឆ្នាំ​ពី​បទ​ប្រកាស​ផ្តល់​ប្រាក់​ចំនួន ៧៥ លាន​ប៉េសូ​សម្រាប់​ថ្លៃឈ្នួល​សម្លាប់លោ​ក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ហើយ​​នៅ​ថ្ងៃ​បន្ទាប់មកទៀត មនុស្ស​៣​នាក់​ផ្សេង​ទៀត ដែល​បាន​គំរាម​សម្លាប់​ប្រធានាធិបតី​នេះ​តាមរយៈ​ជួល​មនុស្ស​ឱ្យ​សម្លាប់​បែប​នេះ​ផង​ដែរ​នោះ ក៏​ត្រូវបាន​ចាប់ខ្លួន​ទៀត​។​

​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា​ការចាប់ខ្លួន​ទាំងនេះ​គឺ​ខុសច្បាប់ ខណៈពេល​ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ឱ្យ​មាន​ការ​យល់យោគ​បន្ថែម​ទៀត​ទៅលើ​អ្នក​ដែល​ដែល​និយាយ​ហួសការ​នឹង​ជឿ​​បែបនេះ ខណៈ​ពេល​ប្រទេស​ស្ថិតនៅក្រោម​ការអនុវត្ត​វិធានការ​ចត្តា​ឡី​ស័ក​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ប្រធានាធិបតី​ហ្វីលីពីន​ដែល​មាន​បញ្ហា​ច្រើន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត