មន្ត្រីជាន់ខ្ពស់​ក្រសួង​សិ​កម្ម​៖​កាត់បន្ថយ​ចំនួន​ជ្រូក​ដែល​នាំចូល​ពី​ប្រទេសជិតខាង​បាន​៧០​ភាគរយ​

81
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោកតា​ន់​ផាន់​ណា​រ៉ា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​។​

គឺ​ដើម្បី​ជម្រុញ​ផលិតកម្ម​ក្នុងស្រុក​បន្ទាប់ពី​មាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​តែងតែ​ណែនាំ​ចង្អុលបង្ហាញ​ក្នុងការ​ជម្រុញ​ផលិតកម្ម​ក្នុងស្រុក​និង​កាត់បន្ថយ​ការនាំ​ចូល​ដែលជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​។​លោក​បាន​បន្តថា​បន្ទាប់​ពី​ទទួលបាន​អនុសាសន៍​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​យកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយ​ចំនួន​ជ្រូក​ដែល​នាំចូល​ពី​ប្រទេសជិតខាង គឺ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​។

​នៅពេលដែល​ចាប់ផ្តើម​កាត់​គឺ​យើង​មិនបាន​កាត់​ឬ​បិទ​ក្រុមហ៊ុន​ណាមួយ​ទេ​ដែល​បាន​ដំណើរការ​កន្លងមក​។​អ្វីដែល​បាន​អនុវត្ត​គឺ​បាន​កាត់បន្ថយ​ចំនួន​ជ្រូក​ដែល​នាំចូល​៧០​ភាគរយ​។​ដោយ​លោក​បានលើកឡើង​មូលហេតុ​ដែល​បិទ​ក្រុមហ៊ុន​មួយ​គឺមាន​ឯកសារ​គ្រប់គ្រាន់​ដោយសារតែ​បានធ្វើ​ខុស​ក្នុងការ​ដឹកជញ្ជូន​ខុសច្បាប់ ខុសពី​លិខិតអនុញ្ញាត​ដឹកជញ្ជូន ខុសពី​គោលការណ៍​របស់​ក្រសួង​។

អ្វីដែល​ក្រសួង​បាន​អនុវត្ត​នេះ​គឺ​មិនមាន​អ្វីដែល​ខុសឆ្គង​ទេ​។​ក្រុមហ៊ុន​បាន​ប្រើ​លិខិតបញ្ជាក់​សុខភាព​សត្វរ​បស់​ក្រុមហ៊ុន​ផ្សេង​ហេតុអ្វី​បើសិនជា​ក្រុមហ៊ុន​ប្រើ​វិញ្ញាបណ្ណបត្រ​បញ្ជាក់​សុខភាព​ពី​ប្រទេស​ថៃ​របស់​ក្រុមហ៊ុន​ផ្សេង​មានន័យថា​សត្វ​នោះ​មិនបាន​ពិនិត្យ​សុខភាព​ដោយ​អាជ្ញាធរ​ពេទ្យសត្វ​ប្រទេស​ថៃ​ទេ​។

“​យើង​កង្វល់​នៅពេលដែល​នាំ​ចូលមក​សត្វ​ឈឺ​ជាពិសេស​អ្វីដែល​ធ្លាប់​កើតឡើង​កន្លងមក​គឺ​ជំងឺ​បេ​ស្ត​អា​ព្រិ​ក​នេះ​វា​រាតត្បាត​លឿន​ណាស់​។​ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​ចំនួន​៥​ខេត្ត​បានធ្វើឱ្យ​សត្វ​រាប់ពាន់​ក្បាល​បាន​ស្លាប់​។​យើង​មាន​វិធានការ​សម្លាប់សត្វ​ចោល​នេះ​គឺជា​អ្វី​ដែលជា​កំហុស​ដែល​ឈានទៅ​ដ់​ការបិទ​នេះ​មិនមែន​កំហុស​ត្រឹមតែ​២០​ក្បាល​ទេ​។​បើសិនជា​សត្វ​នោះ​នាំចូល​មកហើយ​នាំ​ជំងឺ​ចូល​ប្រទេស​យើង​?”​។​

​លោក​តាន់​ផាន់​ណា​រ៉ា​បាន​បន្តថា​សមាគម​ចិញ្ចឹម​ជ្រូក​និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បានធ្វើ​ការងារ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ពាក់ព័ន្ធ​ទៅ​និង​តម្រូវ​ផ្គត់ផ្គង់​នេះ​ធ្វើយ៉ាងណា​ធានា​ស្ថេរភាព​តម្លៃ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នក​ចិញ្ចឹម​គាត់​អាច​ចិញ្ចឹម​បាន​។​

លោក​សូម​សម្តែង​ការអបអរសាទរ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ​ជ្រូក​ថា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ឯកភាព​តាម​សំណើ​របស់​សមាគម​ពាក់ព័ន្ធ​និង​ការដឹក​នាំចូល​ជ្រូក​ទៅ​ខេត្ត​ព្រះសីហនុ​ដើម្បីឱ្យ​សមាគម​ក៏ដូចជា​កន្លែង​ចិញ្ចឹមសត្វ​ធំៗ​អាច​ផ្គត់ផ្គង់​ទៅ​ទី​នោះបាន​៕S/

​ ​ ​រូបថត​លោក តាន់ ផាន់​ណា​រ៉ា ធ្វើ​សន្និសីទកាសែត​