មន្ត្រីជំនាញនឹងចុះពិនិត្យលំអិតម្តងទៀត ខណៈអាជ្ញាធរខេត្ត និងក្រុងថាយានដ្ឋានរថយន្ត លោកឆាយ ឈាន បានបង្ក ហានីភ័យដល់ពលរដ្ឋ

138
ចែករម្លែក

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័នៅថ្ងៃចន្ទខែមីនាឆ្នាំ២០២០ នេះ មន្ត្រីជំនាញ នឹងចុះពិនិត្យលំអិតម្តងទៀតលើយានដ្ឋានជួសជុលរថយន្តលោកឆាយ ឈាន នៅក្រុងសិរីសោភ័ណ ខណៈអាជ្ញាធរខេត្តនិងក្រុងថាយានដ្ឋាននិងរថយន្ត បានបង្កហានីភ័យដល់ពលរដ្ឋមូលដ្ឋាន ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបានពិភាក្សាគ្នាខ្លី ហើយបាន​បញ្ជាក់ថា នៅថ្ងៃច័ន្ទទី៣០ខែមីនា នឹងបញ្ជូនមន្ត្រីជំនាញនៃមន្ទិរសាធារណការ​និងដឹកជញ្ជូនខេត្ត មន្ត្រីនគរបាលសណ្តាប់ធ្នាប់និងចរាចរណ៍និងមន្ត្រី​អាជ្ញាធរដែនដីទៅពិនិត្យម្តងទៀតការអនុវត្តកិច្ចសន្យានិងស្រាវជ្រាវករណីឩប្បត្តិហេតុនៅយានដ្ឋានរបស់ឈ្មោះឆាយ ឈាន នៅផ្លូវជាតិលេខ៥ចុះទៅផ្លូវក្រុង ឆ្ពោះទៅក្រុមហ៊ុនទឹកស្អាតខេត្តបន្ទាុយមានជ័យ នាភូមិគោរដ្ឋានសង្កាត់​អូរអំបិល។

ការចុះនោះនឹងធ្វើអោយបានតម្លាភាព ស្មើភាព ច្បាស់លាស់ ល្អិតល្អន់ មិនលម្អៀងនិងវាយតម្លៃរលើការអនុវត្តកិច្ចសន្យា ក៏ដូចផលប៉ះពាល់​ពីយានដ្ឋានទៅលើពលរដ្ឋនៅជាប់ជិតខាងជុំវិញ ក៏ដូចជាការបំភ្លឺរបស់ម្ចាស់​យានដ្ឋាននិងការសំណូមពររបស់ម្ចាស់បណ្ណាគារបន្ទយស្រី ព្រមទាំងពលរដ្ឋ​ដែលរងផលប៉ះពាល់រស់នៅម្តុំនោះ ក៏ដុចជាអ្នកធ្វើដំណើរឆ្លងកាត់ ។

ទាក់ទិនករណីនេះ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណក៏បានជួប​ពិភាក្សាជាមួយលោកគឹម សុវណ្ណផងដែរ ។

លោកអភិបាលក្រុងបាននិយាយក្រោយជំនួបនោះថា ៖ ក្រោយពីពិភាក្សានឹងលោកប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តរឿងទិតាំងជួសជុលច្នៃរថយន្តធំ ដែលបង្កហានីយភ័យដល់ពលរដ្ឋមូលដ្ឋានឹប្រហែលត្រូវប្តូរទីតាំងចេញ។

ការបង្ហើបនេះ ក៏ស្រដៀងគ្នានឹងសំណូមពររបស់ម្ចាស់បណ្ណាគារ​បន្ទាយស្រី​ដែលរងគ្រោះជាថ្មីម្តងទៀតដោយរថយន្តអត់ហ្វ្រាំងឬហ្វ្រាំងមានបញ្ហា ដែលទើបជួសជុលនិងកែច្នៃពីយានដ្ឋាននោះថយបុកទ្វារ កាលពីថ្ងទី២១ខែមីនា ក៏ដូចជាការទទូចសុំរបស់ពលរដ្ឋរស់នៅម្តុំនោះផងដែរ ។

សូមរំលឹកដែរថា កាលពីថ្ងទី២៦ខែមីនាឆ្នាំ២០២០ លោកគឹម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជូនលោកប៉ាល់ សុីមេដា ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទិរ​សាធារណការ​និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងមន្ត្រី សហការនឹងនាយផ្នែក​ចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យបានចុះទៅពិនិត្យ ស្រាវជ្រាវលើកការអនុវត្តកិច្ចសន្យារបស់​យានដ្ឋានជួសជុលរថយន្តនិងឧបទ្ទហេតុបង្កពីរថយន្តនៅយានដ្ឋានជួសជុល កែច្នៃរថយន្តធំនោះ ។

មន្ត្រីបានក៏បានរាយការណ៍ជូនលោកប្រធានមន្ទីរវិញ ហើយលោកប្រធានក៏បាន​រាយការណ៍​ជូនលោកអភិបាលខេត្តដើម្បីសុំយោបល់និងសម្រេច ។

ការចុះនោះគឺបន្ទាប់ពីឧបទ្ទហេតុមួយទៀតកាលពីល្ងាចថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ ដែលរថយន្ដធំ១គ្រឿងដែលទើបជួសជុល​​ និងកែច្នៃរូច​របស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាននេះបានថយទៅបុកចំទ្វារចូល​នៃបណ្ណាគារបន្ទាយស្រី បង្ករខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារះជាច្រើន ។និងក៏បានធ្វើអោយម្ចាស់បណ្ណាគារនិងបុគ្គលិកភ័យតក់ស្លុត ។

ប៉ុន្តែដើម្បីអោយមានភាពត្រឹមត្រូវ អាចទទួលយកបានពីគ្រប់ភាគិ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានស្នើអោយមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដី​និងអ្នក​ពាក់ព័ន្ធចុះពិនិត្យ ស្រាវជ្រាវករណីនេះអោយលម្អិត មិនលម្អៀងម្តងទៀត​ដើម្បីអាចរំពឹងទុកថា ក្រោយអាជ្ញាធរនិងមន្ទុីរជំនាញខេត្តសម្រេច គឺគ្រប់ភាគីទទួលបានយុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ហើយសំខាន់ជានោះ​គឺនឹងអស់ចិត្ត ៕/Ha

មន្ត្រីអាជ្ញាធរដែនដី មន្ត្រីមន្ទិរសាធារណការ នគរបាលចរាចរណ៍ផ្លូវគោកនឹងចុះពិនិត្យយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះឆាយ ឈាន នៅភូមគោរដ្ឋានសង្កាត់អូរអំបិលម្តងទៀតនៅថ្ងៃទី៣០ខែមីនា (រូប៖ ប.ជ័យ)