មន្ត្រីនគរបាល​ម្នាក់​បាញ់​អតីត​ប្រពន្ធ​និង​កូនស្រី ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

143
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​ករណី​ឃាតកម្ម​មួយ​បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៦​ ខែមេសា​ឆ្នាំ​២០២០ ​បន្ទាប់ពី​អតីត​ប្តី​ដែល​គេ​ដឹងថា​ជា​មន្ត្រី​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ ​មុន​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់​អតីត​ប្រពន្ធ​ ហើយ​បាញ់រះ​ចំនួន​៤​គ្រាប់​។​

​កើតហេតុ​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ​ដែល​បណ្តាលឱ្យ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូនទៅ​ដល់​មន្ទី​រ​ពេទ្យ​និង​កូនស្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​និង​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​រពេទ្យ​គន្ធបុប្ផា ។

​តាម​ការរៀបរាប់​ពី​បុរស​ម្នាក់​បាន​អះអាងថា ​ខ្លួន​បាន​បើករថយន្ត​ដឹក​ស្ត្រី​រងគ្រោះ​ជាមួយ​កូនៗ​របស់​ស្ត្រី​រងគ្រោះ​នៅមុន​កើតហេតុ​នៅ​ម៉ោង​ប្រមាណ​៨​យប់​​ ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​។ រូបលោក​បាន​បើករថយន្ត​ដឹក​ស្ត្រី​រងគ្រោះ​និង​កូនៗ​របស់​ស្ត្រី​រងគ្រោះ​ជាមួយ​អី​វ៉ាន់​មួយចំនួន​ចេញពីផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​ខណ្ឌ​សែន​សុខ​ ​សំដៅទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​ស្ត្រី​រងគ្រោះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​។​

​ប៉ុន្តែ​ពេលមកដល់​កន្លែងកើតហេតុ​មុខ​មន្ទី​រពេទ្យ​សែន​សុខ ​តាមផ្លូវ​១៩៨៦ ​ក៏ត្រូវ​បុរស​ជា​អតីត​ស្វាមី​ជិះ​ម៉ូតូ​ពីក្រោយ​បាញ់​សំដៅ​រថយន្ត​ចំនួន​៤​គ្រាប់ ​ផ្ទុះ​តែមួយ​គ្រាប់​ប៉ុណ្ណោះ​ក៏ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​និង​កូនស្រី​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​គន្ធបុប្ផា​។​

​បន្ទាប់ពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រាយការណ៍​ថា​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ ខណៈ​កូន​ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​។

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ​ស្ត្រី​រងគ្រោះ​និង​អតីត​ស្វាមី​បាន​លែងលះគ្នា​មួយ​រយៈពេល​មកហើយ​។​ដោយ​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ជា ​ចាន់​បូរ៉ា​ ជា​នគរបាល​ខណ្ឌ​សែន​សុខ​។​

​ក្រោយពី​បង្កហេតុ​រួច​ ជនដៃដល់​បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល​ នគរបាល​ខ​ណ្ឌ​សែន​សុខ​ឃាត់ខ្លួន​បាន​នៅ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃខែ​ដដែល ។​

​បន្ទាប់មក​សមត្ថកិច្ច​បាន​នាំខ្លួន​ជនដៃដល់​តាម​រថយន្ត​១​គ្រឿង​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​ចំពោះ​រឿង​ហេតុដែល​បណ្ដាលឱ្យ​កើតមាន​ករណីនេះ​ សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​បញ្ជាក់​ឱ្យ​បានដឹង​ពិតប្រាកដ​នោះទេ​ ដោយ​គ្រាន់តែ​សង្ស័យ​ថា​ពី​ភ្លើង​ប្រច័ណ្ឌ​៕S/​Ha