មន្ត្រីមន្ទីមុខងារសាធារណៈខេត្ត​ម្នាក់បោកប្រាក់បានជាង១០ម៉ឺន​ដុល្លាអាមេរិករត់បាត់​

219
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ប្រភពធ្លាយ មន្ត្រីបម្រើការងារស៊ីវិលក្នុងមន្ទីមុខ​ងារ​សាធារណៈខេត្តម្នាក់ បោកជ្រើសរើសមន្រ្តីចូលក្របខណ្ឌសុីវិលបម្រើការងារនៅមន្ទីរមុខងារសាធារណៈក្នុងខេត្តឧត្តរមានជ័យជាង១០នាក់ ប្រមូលបានប្រាក់ជាង១០ម៉ឺនដុល្លាអាមេរិករត់គេចខ្លួនបាត់។

ប្រភពអះអាងថាមន្ត្រីក្នុងមន្ទីមុខងារសាធារណៈនេះមានឈ្មោះ អ៉ីម អន ឋាន:អនុប្រធានការិយាល័យមួយក្នុងមន្ទីរមុខងារសាធារណ:ខេត្តឧត្ត្តរមានជ័យបានប្រមូលលុយជាងដប់ម៉ឺនដុល្លា ពីជនរងគ្រោះចំនួន១២នាក់ ជាសិស្សទើបប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំកន្លងទៅ បានតម្រូវឱ្យធ្វើការដាក់់ពាក្យនិងបង់់ប្រាក់ជាមុនក្នុងម្នាក់ៗចំំនួន​៦៥០០​ដុល្ល្លា សម្រាប់បំពេញសុំណុំបែបបទឯកសារដាក់ជូនទៅក្រសួងមុខងារសាធារណ:និងបានសន្យាថា ឈ្មោះក្របខ័ណ្ឌក្រសួងចេញត្រូវប្រកាសក្នុងខែកុម្ភៈឆ្នាំ២០២០នេះ។

ប្រភពបញ្ជាក់ថា លោក អុឹម អន អនុប្រធានការិយាល័យមួយនៃមន្ទីមុខងារសាធារណៈក៏បានបាត់ដំណឹងឈឹង រហួតអស់រយះពេល១ខែនេះនៅកន្លែងធ្វើការងារនៅក្នុងមន្ទីក៏មិនដែលឃើញមុខទៀតនិងទូរសព្ធ័ខលមិនដែលចូលដែរ។

លោក អ៊ុក ឧត្តម ប្រធានមន្ទីមុខងារសាធារណៈខេត្តនេះបានឱ្យដឹងនូវថ្ងៃទី២០ខែមករានេះថា លោកទទូលស្គាល់់ឈ្មោះ អ៊ឹម អន ជាមន្ត្រីបម្រើការក្នុងមន្ទីមុខងារសាធារណៈ តែពាក់់ព័ន្ធការជ្រើសរើសមន្ត្រីចូលក្របខណ្ឌបម្រើការងារមន្ទីនេះ គ្មាននោះទេ និងបើមន្ត្រីណាអនុវត្គគ្មាននិងខុសគោលការទទូលទោសតាមច្បាប់មន្ត្រីរាជការ។

ជនរងគ្រោះ បានបង្ហោះសេចក្តីជូនដំណឹងមួយតាមបណ្តាញសង្គម បើបងប្អូនមហាជនបានស្គាល់មុខឬឃើញជនឆបោកខាងលើនេះ មេត្តាជួយផ្តល់ព៌ត័មាន ជូនសមត្ថកិច្ចផង។លោកអុឹន អន នេះមានស្រុកកំណើតនៅ ភូមិដងប្លៀក ឃុំដួង ស្រុកស្ទោង ខេត្តកំពង់ធំ កើតឆ្នាំ ១៩៨៩៕B/