មន្ត្រីរាជការ​ខេត្តកំពង់ចាម​ផ្តល់ប្រាក់​ជាង​១៦​លាន​រៀល​ដើម្បីរ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

122
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​មន្ត្រីរាជការ​សាលាខេត្ត​កំពង់ចាម​បាន​ផល​ផុស​រួមគ្នា​ក្នុង​ចលនា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩​គឺ​បាន​សហការគ្នា​ចូលរួម​ទាំង​សកម្មភាព​ជាក់ស្តែង​។​ជាពិសេស​បានរួម​គ្នា​ផ្តល់​ជា​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ទទួល បាន​ទឹកប្រាក់​សរុប​ចំនួន ១៦.០៥០.០០០ រៀល​។​

​លោក ឃ​ន ប្រុស នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ៦ ខែមេសា​ឆ្នាំ​២០២០​ថា​យើង​ជា​មន្ត្រីរាជការ​នៃ​សាលាខេត្ត​កំពង់ចាម​ទាំងអស់​បាន​ឯកភាព​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩​។​គឺ​ក្រៅពី​ចូលរួម​សកម្មភាព​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺឆ្លង​ដ៏​កំណាច​មួយ​នេះ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​សហគមន៍​គឺ​យើង​ទាំងអស់​បាន​ចូលរួម​ជា​ថវិកា​បន្ថែមទៀត​។​

លោកនាយក​រដ្ឋបាល​សាលាខេត្ត​បានឱ្យដឹង​ទៀតថា ជាក់ស្តែង​មកដល់​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០២០ គឺ​យើង​បាន​រួមគ្នា​បរិច្ចាគ​បាន​ថវិកា​សរុប​ចំនួន​១៦.០៥០.០០០​រៀល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩​ហើយ​បាន​ប្រគល់ជូន​លោក​អ៊ុន​ចាន់​ដា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​និង​ជា​អភិបាលខេត្ត​កំពង់ចាម នៅក្នុង​សាលាខេត្ត​នេះ​នា​រសៀល​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០២០​នេះ​៕S/​