មន្ត្រី​គណៈបក្ស​ប្រជាជន​ខេត្តព្រះវិហារ​រួមគ្នា​សាងសង់​អគារ​ស្នាក់ការ​គណបក្ស​ថ្នាក់ស្រុក​

124
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០​លោក​ជុំ​ពុ​យ​ប្រធាន​គណៈកម្មាធិការ​បក្ស​ស្រុក​និង​ក្រុមការងារ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​រណសិរ្ស​។​អគារ​ធ្វើ​អំពី​ថ្ម​ដែលមាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​។​

​ក្នុងនោះ​មាន​សប្បុរសជន​ជួយ​ឧបត្ថម​១.​លោក​ចា​ន់ន​ន់​វិទ្យា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្ដាល​ចូលរួម​៤០.០០០.០០០​រៀល​។​២.​លោក​សំលាង​ទ្រី​ប្រធាន​ក្រុមការងារ​គណបក្ស​ខេត្ត​ចុះជួយ​ស្រុក​ចូលរួម​២០.០០០.០០០​លាន​រៀល​។​៣.​លោក​នៅ​ចាន់​គង់​និង​ក្រុមការងារ​គណបក្ស​ខេត្ត​ចុះជួយ​ឃុំ​រណសិរ្ស​ចូលរួម​៤០.០០០.០០០​លាន​រៀល​៕S/​