មន្ត្រី​ជំនាញ​បន្ត​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​ក​TOPICE​ដែល​ធ្លាយ​សាយភាយ​អាម៉ូញ៉ាក់​

475
ចែករម្លែក
  • 8
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​,​មន្ត្រី​ជំនាញ​មន្ទីរ​ឧស្សាហ៍កម្ម​,​សប្ប​កម្ម​រាជធានី​ភ្នំពេញ​និង​មន្ទីរ​បរិស្ថាន​កាលពី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹក​TOPICE​បន្ទាប់ពី​ធ្លាយ​សាយភាយ​អាម៉ូញ៉ាក់​បង្ក​ការភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ចុះ​ផ្អាក​ទាំងយប់​។​

សិប្បកម្ម​ផលិត​ទឹកកក​ដើម​និង​ទឹកកក​អនាម័យ​TOPICE​ស្ថិតនៅ​តាមផ្លូវ​លេខ​១៩៧២​ក្នុងភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​តាម​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​សិប្បកម្ម​នេះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​។​នៅក្នុង​ការ​ធ្លាយ​សាយភាយ​ជាតិ​អាម៉ូញ៉ាក់​នេះ​គី​បណ្តាលមកពី​ការផ្លាស់ប្តូរ​កុំ​ប្រេ​ស័​រ​មាន​ផ្ទុក​ឧស្ម័ន​អាម៉ូញ៉ាក់​ផ្នែក​បំពង់​កុំ​ប្រេ​ស័​រ​មិនមែន​ធ្លាយ​មកពី​បំពង់​ចាស់​នោះទេ​។​ការ​ធ្លាយ​សល់​តិចតួច​ក្នុង​បំពង់​ដែល​ផ្លាស់ប្តូ​ចេញ​ក្នុង​បរិវេណ​ប្រមាណ​១០​លីត្រ​ប៉ុណ្ណោះ​។​

ខណៈនោះ​មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ជៀសវាង​ប៉ះពាល់​ដល់​អ្នកជិតខាង​និង​បុគ្គលិក​កម្មករ​ដែល​បម្រើ​ការ​។​ត្រូវមាន​សម្ភារៈ​សម្រាប់​ការពារ​នៅពេល​មាន​ហា​នី​ភ័យ​កើតឡើង​ក្នុង​ប្រការ​ណាមួយ​និង​ឧបករណ៍​ជួយ​បង្វែ​បំ​ភាយ​ឧស្ម័ន​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​។​បន្ទាប់ពី​ត្រួត​ពី​និត្យ​មាន​ច្បាស់​និង​ពុំ​ប៉ះពាល់​ធ្ងន់ធ្ងរ​គណៈកម្មការ​ចម្រុះ​ក៏បាន​អនុញ្ញាតឱ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា​កាលពី​ល្ងាច​ថ្ងៃទី​០៦​ខែ​មិនា សិប្បកម្ម​ផលិត​ទឹក​TOP ICE​បាន​ធ្លាយ​សាយភាយ​ជាតិ​អាម៉ូញ៉ាក់​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អ្នករស់នៅ​ជិតខាង​ហើយ​នាំគ្នា​ប្តឹង​អាជ្ញាធរ​ចុះទៅ​បិទ​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​។​បន្ទាប់ពី​បិទ​បាន​មួយ​យប់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បានឱ្យ​ដំណើរ​ឡើងវិញ​៕S/​