មន្ត្រី​ត្រូវ​សស្រាក់សស្រាំ​ក្នុង​គោលដៅ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩

110
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ថា​ក្នុង​ក្រៅ​មុខក្រោយ​គឺ​អ្វីៗ​ត្រូវ​សស្រាក់សស្រាំ​ក្នុង​គោលដៅ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩​។​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ក្នុងន័យនេះ​កាលពី​ល្ងាច ថ្ងៃទី​៧​មេសា​២០២០​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្ម​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​បន្ថែមទៀត​។​

​បន្ទាប់ពី​បានទទួល​ផែនការ​បន្ថែម​ពី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​ហេតុនេះ​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ត្រូវ​ផ្សព្វផ្សាយ​និង​ដាក់​ទិស​បន្ថែម​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​និង​ប្រធាន​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក​ទាំង​៨​ក្នុង​ខេត្ត ៕S/

​រូបថត​៖​មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ថា​ក្នុង​ក្រៅ​មុខក្រោយ​គឺ​អ្វីៗ​ត្រូវ​សស្រាក់សស្រាំ​ក្នុង​គោលដៅ​ប្រយុទ្ធ​នឹង​ជម្ងឺ​កូ​វីត​១៩ (​រូប​៖ ភ្នំ​ស្វាយ​)​