មន្ត្រី​ទូត​ប្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ​ថា នឹង​ខាតបង់​ផលប្រយោជន៍​ធំ​ច្រើនយ៉ាង​បើ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​ការបោះឆ្នោត

1296
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​សេ​អ៊ូ​ល​៖​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​បាន​ប្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ​នឹង​ខាតបង់​ផលប្រយោជន៍​ធំ​ចំនួន​៦​យ៉ាង​ចំពោះ​ខ្លួនឯង​
​បើ​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​ខណៈដែល​នៅពេលនេះ​ជន​អ​គិត​មួយក្រុម​តូច នាំគ្នា​ផ្សព្វផ្សាយ ប្រកូក​ប្រកាស​ដល់​បងប្អូន​ខ្មែរ នៅ​ប្រទេស កូរ៉េ ឲ្យ​នាំគ្នា​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង ការបោះឆ្នោត ទន្ទឹមនឹងនោះ​ក៏មាន​បងប្អូន​ពលករ​ខ្មែរ​នៅ​កូរ៉េ​ជាច្រើន បាន​មានប្រតិកម្ម​ឆ្លើយតប​ភ្លាមៗ ដោយ​ពួកគាត់​អះអាងថា ពួកគាត់​នឹងមិន​នាំគ្នា​ចូលរួម​ធ្វើបាតុកម្ម​នោះទេ​។
​ការប្រកាស​អះអាង​ខាងលើនេះ របស់​មន្ត្រី​ស្ថានទូត​ផង​និង​បងប្អូន​ពលករ​ខ្មែរ នៅ​កូរ៉េ​នេះ គឺធ្វើឡើង​តាមរយៈ​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២២ ខែមិថុនា នេះ​ដែលជា​ឆ្លើយតប ចំពោះ​ជន អ​គិត​មួយក្រុម​តូច ដែល​នាំគ្នា​ផ្សព្វផ្សាយ ប្រកូក​ប្រកាស​ដល់​បងប្អូន​ខ្មែរ នៅ​ប្រទេស កូរ៉េ ឲ្យ​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង ការបោះឆ្នោត​ក្លែងក្លាយ នឹង​ផ្ទុះឡើង​នៅ​ចំ កណ្ដាល ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃអាទិត្យ​ទី​២៤​ខែមិថុនា​ឆ្នា​២០១៨​ខាងមុខនេះ​។​
​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​បងប្អូន​ពលក​រ​ខ្មែរ​នៅ​កូរ៉េ បាន​លើកឡើងថា “​បងប្អូន​ពលករ​ខ្មែរ​យើង ឡើងមក​ប្រទេស​កូរ៉េ មក​ធ្វើ​ការងារ​រកលុយ​ដើម្បី​បង្កើន​ជីវភាព និង​រៀនសូត្រ​បង្កើន​សមត្ថភាព ចំណេះដឹង ជំនាញ និង​បទពិសោធន៍ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ក្រុមគ្រួសារ និង​ប្រទេសជាតិ​របស់​យើងខ្ញុំ​! យើងខ្ញុំ​មិនមែន​មក​ធ្វើបាតុកម្ម​ទេ​! ដូច្នេះ យើងខ្ញុំ​មិន​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាដាច់ខាត​!​ព្រោះ​ការចូលរួម​ធ្វើបាតុកម្ម នាំអោយ​ខាតបង់​ប្រយោជន៍​ខ្លួន​យើងខ្ញុំ​ផ្ទាល់ និង សង្គមជាតិ​យើងខ្ញុំ​ទាំងមូល​ផងដែរ​”​។​
​ទាំង​មន្ត្រី​ស្ថានទូត​និង​បងប្អូន​ពលករ​ខ្មែរ បាន​បន្តទៀតថា “​ចំណុច​ដែល​ខាតបង់​នោះ រួមមាន ទី​១.​ខាតបង់ លុយកាក់ (​ថ្លៃ​ធ្វើដំណើរ និង​ហូបចុក​) ទី​២. ខាតបង់​ពេលវេលា (​សម្រាក​ស្រួលខ្លួន មាន​សុខ​ភាពល្អ ទៅ​រៀនសូត្រ​បាន​ចំណេះដឹង ឬ​ទៅ​ធ្វើការ​ថែម​ម៉ោង​បាន​លុយ​) ទី​៣. ខាតបង់​ការងារ (​បើ​ថ្លោះធ្លោយ​បង្ករ​ជា​បញ្ហា​អាច​គេ​បញ្ជូនទៅ​ខ្មែរ​វិញ ឬ​បើ​គេ​កាត់​កូតា ពលករ នាំអោយ​បាត់​ឱកាស​ការងារ​បងប្អូន​ដែល​បាន​ប្រឡង​ជាប់ និង​ត្រៀមខ្លួន​មក​ធ្វើ ការងារ​នៅ​កូរ៉េ​) ទី​៤. អាចមាន​ទោស (​បើ​ជ្រុលខ្លួន​បង្ករ​កំហុសឆ្គង​ធ្ងន់ធ្ងរ ណាមួយ​ក្នុង កំឡុងពេល​ធ្វើបាតុកម្ម​) ទី​៥. បាត់បង់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ (​ព្រោះ​មក នៅផ្ទះ​គេ​ហើយ ប្រមូលផ្តុំ​គ្នា​តាម​ទីសាធារណៈ និង​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ នាំអោយ​ក ក​ស្ទះ​ចរាចរ​តាមផ្លូវ​ធ្វើដំណើរ របស់​ប្រជាជន​គេ​! ស្រែក​អា​ឡេ​អា​ឡូ​រញ៉េរញ៉ៃ បង្ក​រការ រំខាន​ដោយ​សំឡេង​ដល់​គេ​ទៀត​!) និង​ទី​៦. បាត់បង់​ផង​ប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រទេស​ជាតិខ្មែរ​យើង​ទាំងមូល​៕