មន្ត្រី​យោធា​ផ្កាយ​២​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ថា​នាំ​កូនទាហាន​មក​ដក​បង្គោល​លើដី​របស់​ប្រជាពលរដ្ឋ

193
ចែករម្លែក

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: មន្ត្រី​យោធា​ម្នាក់​ដែលមាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ បាន​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា បាន​យក​រថយន្តយោធា និង​ទាហាន​របស់ខ្លួន ៨​នាក់ បាន​ប្រើ​អំណាច​មក​ធ្វើ​ការដក​បង្គោលរបង​របស់​ប្រជាពលរដ្ឋ ដែល​ដាំ​នៅ​លើដី​របស់​ពួកគាត់​យក​អស់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​រួម និង​លើក​នេះ​ផងដែរ​។​

​ហេតុការណ៍​ដដែល​ជាដ​ដែល​នេះ បានកើត​ឡើង​ទៀត​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ បានកើត​ឡើង​នៅ​ចំណុច​ដី​របស់​ប្រជាពលរដ្ឋ​ត្រង់​អូ​ចំណា គីឡូម៉ែត្រ​លេខ​៩១ ស្ថិត​ក្នុងភូមិ ភ្នំ​តាស ឃុំ​កន​រាំង​ស្គា ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ហើយក៏​ជា​មន្ត្រី​ផ្លូវដែក​រ៉ា​ក្តុល ដែល​បាន​ចូល​និវត្ត​ឈ្មោះ មុំ​សារឿន អាយុ​៦៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រសនៅក្នុង ភូមិ​ក្តុល​សែន​ជ​យ័ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១០​គ្រួសារ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា គាត់​ធ្លាប់​តាំងពី​ឆ្នាំ​១៩៨៩ ហើយ​ដី​នេះ​គាត់​កាន់កាប់​និង​ដាំ​ស្វាយចន្ទី និង​ធ្វើ​របង​បាន​មួយចំនួន​ហើយ​ដីកា​លពី​ឆ្នាំ​២០០៧ រូបគាត់​ក៏បាន​ដាក់ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​បណ្ដោះអាសន្ន តាមរយៈ​លោក​មេភូមិ​លោក​មេឃុំ​ចុះ​ថ្ងៃទី​២៤​តុលា​២០០៧​ផងដែរ​។​

​ឈ្មោះ មុំ​សារឿន បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃទី​២៧​សីហា​២០១៨ តែមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ ឈ្មោះ ទេព ចំរើន​សាមី​ឌី បានមក​ជំទាស់​ថា ជា​ដី​របស់​រដ្ឋ​អ្នកណា​ក៏​មិនអាច​ធ្វើ​អ្វី​បាន​ទាំងអស់ គាត់​បញ្ជា​ឲ្យ​កម្មករ​ធ្វើការ​រុះរើ​របង​របស់​ពួ​គាត់​ចេញពី​ដី ហើយ​បាន​ដឹក​យកទៅ​លាកទុក​មួយកន្លែង​ក្នុង​ដី​របស់គាត់ ហើយ​មន្ត្រី​យោធា​ខាងលើនេះ បានមក​ជី​ស្រះ​លើដី​ប្រជាពលរដ្ឋ​ទៀត​។​

​ហើយ​ប្រជាពលរដ្ឋ​បាន​ប្តឹងទៅ​សាលាស្រុក​ទឹកផុស ក៏បាន​ហៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ ជា​មន្ត្រី​យោធា​រូបនោះ ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ប៉ុន្តែ​មន្ត្រី​យោធា ដែលមាន​ឋា​នះ​ផ្កាយ​២​ខាងលើនេះ មិនបាន​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​នោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៩​ឧសភា​២០២០​មាន​រថយន្ត​ចំនួន​២​គ្រឿង បំពាក់​ស្លាក​លេខ ខេ​មរ​ភូមិ​ន្ន (​ខ​.​ម​.) និង​កងកម្លាំង​ទាហាន​ប្រមាណ​ជា​៨​នាក់ បានមក​ដើរ​ដកយក​បង្គោល​នៅ​លើដី​របស់​ប្រជាពលរដ្ឋ ក្នុង​បំណង​បំពាន​យក​ដី​របស់​ពួកគាត់ ការដក​បង្គោល​ពី​ដី​ប្រជាពលរដ្ឋ​នេះ មាន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ លោក​ផ្កាយ ២ ទេព​ចំរើន សាមី​ឌី ដែលជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ដក​បង្គោល​លើដី របស់គាត់​ទៅវិញ​។​

​នៅពេលដែល​ក្រុម​អ្នកសារព័ត៌មាន​បាន​ចូល​ទៅដល់​តំបន់​នោះ រថយន្ត ២​គ្រឿង ពាក់​ស្លាក​ខេមរភូមិន្ទ រួមទាំង​ក្រុម​ទាហាន​ប្រមាណ​ជា ៨​នាក់ បាន​បើករថយន្ត​គេច​ចេញពី​ទីតាំង​នោះ សំដៅទៅ​ជើងភ្នំ យក​ទាំង​បង្គោល​ដែល​ខ្លួន​បាន​ដក​ពី​ដី​បនរ​ជា​ពលរ​ដ្ខ​យកទៅ​ជាមួយ​ផង​។​

​ពលរដ្ឋ​ដែលជា​ម្ចាស់​ដី​បញ្ជាក់ថា ដី​របស់លោក​ផ្កាយ ២ គឺ​នៅ​ខាងក្រោយ ដោយបាន​ខណ្ឌ​ចែកគ្នា​ដោយ​រ៉ា​រទេះភ្លើង ចំណែក​ដី​របស់គាត់​គឺ​នៅខាងមុខ មាន​ក្បាល​ប្រវែង ២០០​ម៉ែត្រ និង​ជម្រៅ​ពី​ផ្លូវ​ក្រហម​ដល់​ផ្លូវដែក ៦០ ម៉ែត្រ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ឈ្មោះ មុំ សំអឿន អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ ១០ គ្រួសារ​ទៀត ធ្លាប់​បានដាក់​លិខិត​ដើម្បី​សុំ​អន្តរាគមន៍ ទៅកាន់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​ត្រូវបាន​នាយកដ្ឋាន​កិច្ចការរដ្ឋបាល វាយ​ត្រា​ចូល នៅលើ​លិខិត​របស់​ពលរដ្ឋ​ជា​ផ្លូវការ​ផងដែរ តែ​មន្ត្រី​យោធា​ឋា​នះ​ផ្កាយ​២​ឈ្មោះ ទេព​ចំរើន​សាមី​ឌី នៅតែ​បាន​បញ្ជា​ឲ្យ​ទាហាន​របស់ខ្លួន រុះរើ​របង​របស់​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​រំលោក​ភយ​កដី​រាស្ត្រ​៕