មន្ត្រី​សង្គមកិច្ច​រាជធានីៈ មណ្ឌល​ទាំងអស់​ផ្អាក​ការ​សួរ​សុខ​ទុក ប៉ុន្តែ​នីតិវិធី​នៅ​ដំណើរការ​

84
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា រាជធានី​ភ្នំពេញ បានឱ្យដឹង​អំពី​ដំណើការ​គ្រប់គ្រង​មណ្ឌលកុមារ​កំព្រា និង មណ្ឌល​បន្សាប​គ្រឿងញៀន​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងដំណាក់កាល​ដែល​ក​ម្ពុ​ជា កំពុង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នេះ​ថា ក្រៅពី​ការណែនាំ​ដល់​អ្នកគ្រប់គ្រង​ម​ណ្ឌ និង អប់រំ​ផ្សព្វផ្សាយ ដល់​កុមារ​ក្នុង​មណ្ឌល ក៏ដូចជា​អ្នក​នៅក្នុង​ម​ណ្ឌ​បន្សាប​គ្រឿងញៀន​ទៅ អ្នក​ចេញចូល​សួរសុខទុក្ខ​គ្រប់​ប្រភេទ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ។ ចំពោះ​មណ្ឌល​បន្សាប​គ្រឿងញៀន ក៏ត្រូវ​ផ្អាក​មួយរយៈ​ដែរ ជាពិសេស​ម្ហូបអាហារ​មួយចំនួន ដែល ( គ្រួសារ​យកទៅ​ជូន ) យើង​ពិបាក​គ្រប់គ្រង ទោះយ៉ាងណា​សាច់ញាតិ​របស់​ពួកគេ នៅតែ​អាច​ដឹង​ពី​សុខទុក្ខ​របស់​ពួកគេ​បាន ដោយ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​របស់​មណ្ឌល

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ( រូបៈ មេសា )


​ជា​ការពិតហើយ​ថា មណ្ឌលកុមារ​កំព្រា និង មណ្ឌល​បន្សាប​គ្រឿងញៀន គឺជា​កន្លែង​រស់នៅ​ប្រមូលផ្តុំ ដែល​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ហេតុនេះ​លោកស្រី មុំ ចាន់​ដា​នី បាន​បន្ថែមថា នៅក្នុង​មណ្ឌល​ទាំងនោះ រៀបចំ​ឱ្យមាន​ការសម្អាត​អនាម័យ​ចំណីអាហារ កន្លែង​រស់នៅ និង បរិវេណ​ជុំវិញ អនុវត្ត​ការលាង​ដៃ​នឹង​សាប៊ូ ហើយ​ក្នុង ១ ថ្ងៃ មានការ​វាស់​កម្តៅ ២ ដង ប្រសិនបើ មាន​កុមារ ឬ ជនរងគ្រោះ​ណា​ម្នាក់​មាន​កម្តៅ ឬ មាន​លក្ខណៈ​ចូល​និយមន័យ​របស់​ក្រសួងសុខាភិបាល ដូចជា​ក្តៅខ្លួន​លើសពី ៣៧, ៥ អង្សា​សេ ជាដើម នឹងត្រូវ​ផ្តល់ដំណឹង​ដល់​មន្ត្រី​សុខាភិបាល ពេលនោះ មន្ត្រី​សុខាភិបាល នឹង​យកទៅ​ព្យាបាល​នៅ​ខាងក្រៅ​តាម​ទីកន្លែង​ដែល​បានរៀបចំ​ជាស្រេច​របស់​ក្រសួង និង មន្ទីរ​សុខាភិបាល ។


​ទោះយ៉ាងណា លោកស្រី មុំ ចាន់​ដា​នី បន្ថែមថា ចំពោះ​ដំណើរការ នៃ នីតិវិធី​នានា ដូចជា​សម្រាប់​អ្នក​បន្សាប​គ្រឿងញៀន​ជាដើម គឺ​នៅតែ​ដំណើរការ​ដដែល ប៉ុន្តែ​អ្នក​ដែល​ត្រូវដាក់​ឯកសារ ក៏ដូចជា​ប្រតិបត្តិការ​ឯកសារ​នីតិវិធី​ទាំងអស់ ត្រូវ​ធ្វើជា​លំដាប់លំដោយ មិនមែន​ធ្វើឡើង​ដោយមាន​គ្នាច្រើន​ដូច​ពីមុន​ឡើយ ពោលគឺ​ធ្វើយ៉ាងណា មិនឱ្យ​មានការ​ប្រមូល​ផ្តុំ​គ្នាច្រើន ដែលជា​ការបង្ការ​នូវ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ដោយ​ប្រការ​ណាមួយ ។​


​មណ្ឌលកុមារ​កំព្រា និង មណ្ឌល​បន្សាប​គ្រឿងញៀន ដែល​ចំណុះ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ទាំង​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ និង ក្រោម​ការគ្រប់គ្រង​រប​ស់​អង្គការក្រៅរដ្ឋាភិបាល មាន​ចំនួន​សរុប ៦៨ មណ្ឌល ហើយ​លោកស្រី មុំ ចាន់​ដា​នី បាន​អះអាងថា រហូតមកដល់​ពេលនេះ មិនទាន់​រកឃើញ​អ្នក​ឆ្លង​ជំងឺ កូ​វីដ ១៩ ណាមួយ នៅតាម​មណ្ឌល​ក្រោម​ចំណុះ​របស់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​ឡើយ​អ​ទេ ៕Kh

​បុគ្គលិក​បង្រៀន​កុមារ​នៅ​បុរី​ទារក និង កុមារ​ជាតិ អនុវត្ត​ការលាង​ដៃ ( រូបៈ មេសា )