មន្ត្រី​សង្គមកិច្ច​: សូម​មណ្ឌល​ជន​វិបល្លាស​ស្មារតី​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូ​វីដ ១៩

87
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក នូ នី​ម រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាង​លោក រដ្ឋមន្ត្រី ន​វិបល្លាស​ស្មារតី​ថា ភាពជា​ជន​វិបល្លាស​ស្មារតី គឺជា​ភាព​ងាយ​រងគ្រោះ​ណាស់​ទៅហើយ ព្រោះ​ពួកគាត់​មិនដឹងថា ត្រូវ​គ្រប់គ្រង​ខ្លួន​ដោយ​របៀប​ណា​ផង កុំថាឡើយ​បង្ការ​ការឆ្លង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​កូ​វីដ ១៩ នេះ ជាដើម ។ លើសពីនេះ​ទៅ ការរស់នៅ​ក្នុង​មណ្ឌល ក៏​គឺជា​ការ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ​មួយទៀត ព្រោះ​ជាការ​រស់នៅ​ប្រមូលផ្តុំ ។ ហេតុនេះ សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង​ជា​ពេលណាៗ ចំពោះ​ជនរងគ្រោះ ក៏ដូចជា​បុគ្គលិក​ទាំងអស់ ហើយ​បុគ្គលិក​ដែលមាន​ការចាំបាច់​ត្រូវ​ចេញ​ក្រៅ ដូចជា​ទិញ​ម្ហូបអាហារ​ជាដើម ក៏ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ។​

លោក នូ នី​ម មានប្រសាសន៍​ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ និង បុគ្គលិក ម​ជ្ឈ​ណ្ឌ​ល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ( រូបៈ មេសា​)


​លោក នូ នី​ម មានប្រសាសន៍​បែបនេះ នាឱកាស​ចុះ​ពិនិត្យ​ការអនុវត្ត​វិធានការ​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ ១៩ នៅ មជ្ឈមណ្ឌល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ដែល​ស្ថិតនៅ ភូមិ​បា​គូ ឃុំ បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ដែល​ឱកាស​នោះ លោក នូ នី​ម ក៏បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង ថវិកា​មួយចំនួន​របស់​ក្រសួង​សង្គមកិច្ច សម្រាប់​ជួយ​សម្រួល​ដល់​ជីវភាព​ក្នុង​មណ្ឌល ខណៈ​កំពុងត​ទល់នឹង​ជំងឺ​កូ​វីដ ១៩ នេះ​ផងដែរ ។​


​លោក ងួន កោសល្យ ប្រធាន ម​ជ្ឈ​ណ្ឌ​ល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី បានឱ្យដឹងថា កន្លងមក​មជ្ឈមណ្ឌល​តែងតែបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​នានា ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់​រកឃើញ​ការឆ្លង ឬ ករណី​សង្ស័យ នៃ ជំងឺ​កូ​វីដ ១៩ ណាមួយ​នៅក្នុង​មជ្ឈមណ្ឌល​ធំ​បំផុត​របស់​ជាតិ​នេះ​នៅឡើយ​ទេ ហើយ​ថា មជ្ឈមណ្ឌល​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​បែបនេះ​តទៅទៀត ៕Kh

​លោក នូ នី​ម ប្រគល់​គ្រឿង​ឧបភោគបរិភោគ និង ថវិកា​ជូន​ម​ជ្ឈ​ណ្ឌ​ល​ថែទាំ និង ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី ( ​រូបៈ មេសា​ )