មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​ទំនើប​ក្នុង​ក្រុង​សៀមរាប​

492
ចែករម្លែក
  • 3
    Shares

ដោយ​បាយ័ន​/​សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០១៩​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​នានា​នៅក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​ជា​បន្តបន្ទាប់​។​ក្នុង​នោះបាន​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឬ​អាជីវករ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​ពី​របៀប​ប្រើប្រាស់​ចេះ​រៀបចំ​ទុកដាក់​នឹង​វេច​ខ្ចប់​ឲ្យ​បានល្អ​ប្រសើរ​ប្រកបដោយ​អានា​ម័​យ​ខ្ពស់​មុននឹង​ទិញ​ឬ​ដាក់តាំង​លក់​នៅតាម​ទីផ្សារ​ផងដែរ​។​

​លោក​ព្រៅ​ខេ​ម​រិ​ទ្ធ​ប្រធាន​សាខា​កាំកុងត្រូល​សៀមរាប​បាន​លើកឡើងថា​ដើម្បី​ការពារ​ឲ្យ​មាន​សុវត្ថិភាព​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​។​ដូច្នេះ​មន្ត្រី​កាំកុងត្រូល​របស់​យើង​នៅតែ​បន្ត​ចុះ​ប្រតិបត្តិ​ត្រួតពិនិត្យ​ស្វែងរក​ទៅលើ​របស់​ដែលមាន​ភាពមិនប្រក្រតី នៃ​ម្ហូបអាហារ​ទាំងនោះ​ជាប្រចាំ​។

​​លោក​បាន​បន្តថា យើង​បានធ្វើ​ការចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់ ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​ទប់ស្កាត់​ទំនិញ​ដែល​គ្មាន​ការអនុញ្ញាត គ្មាន​ផ្លាកសញ្ញា​ត្រឹមត្រូវ និង​ទំនិញ​ខូចគុណភាព ហួស​សុពលភាព​កុំឱ្យ​មាន​ចរាចរ​ណ៏​ដាក់តាំង​លក់​នៅលើ​ទីផ្សារ​ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព ខាតបង់​ទាំង​ថវិការ និង​ពេលវេលា​ថែម​ទៀតផង​។

លោក​បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ការបរិភោគ​ប្រកបដោយ​អនាម័យ​ខ្ពស់ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ជីវ​ករ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត អំពី​ការយល់ដឹង​ដែល​មន្ត្រី​ជំនាញ​បានធ្វើ​ការចុះ​ណែនាំ​ជាប្រចាំ​សំដៅ​ពង្រឹង​ការថែរក្សា​ការពារ​សុខភាព​ជា​ចម្បង​ក្នុង​ការរស់នៅ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​សូមបញ្ជាក់ថា ម្ហូបចំណី​អាហារ​និង​គ្រឿង​កំប៉ុង​ផ្សេងៗ ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ អាស៊ី និង ផ្សារ​ថៃ​ហួត​ក្នុង​ក្រុង​សៀមរាប​នេះ​បន្ទាប់ពី​បាន​ត្រូតពិនិត្យ​នឹងធ្វើ​តេស្ត​រួចមក​គឺ​ពុំបាន​រកឃើញ​នូវ​សារធាតុ​គីមី​ដែល​ត្រូវបាន​គេ​ដាក់​ទៅលើ​ចំណីអាហារ​ដើម្បី​ឲ្យ​រក្សាទុក​បានយូរ​នឹង​ផុតកំណត់​ហួស​កាលបរិច្ឆេទ​នោះឡើយ​ចំពោះ​ម្ហូបចំណី​ទាំងអស់នោះ​វា​មាន​លក្ខណ​:​ល្អ​បែប​ធម្មជាតិ​នឹងមាន​សុវត្ថិភាព​ថែម​ទៀតផង​៕S/

​រូបភាពៈ សាខា​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ទំនើប​ក្នុង​ក្រុង​សៀមរាប​៕​បាយ័ន​