មហារីក​មាត់ស្បូន​ដំណាក់កាល​ដំបូង នឹង​បង្ហាញ​ប្រាប់​នារី​តាម​ណា​ទៅ​?

169
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អា​ការៈដែល​អ្នក​គួរតែ​ប្រយ័ត្ន​ព្រោះ​អ្នក​ប្រហែល​កើត មហារីក​មាត់ស្បូន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​អ្នក​តែងតែមាន​ឈាម​ចេញមក​តាម​ទ្វារមាស ហើយ​ឈាមរដូវ​អ្នក​ច្រើនជាង​មុន ឬ​រយៈពេល​នៃ​ការ​មក​រដូវ​នោះ​វែង​ជាង​មុន អ្នក​គួរតែ​ប្រយ័ត្ន​ហើយ ព្រោះ​ស្បូន​អ្នក​អាច​កើត មហារីក​គ្រប់ពេល​។ នៅពេលដែល​ស្បូន​អ្នកមាន​បញ្ហា អ្នកនឹង​អាច​ធ្លាក់ស​ច្រើន​ហើយ​ក្លិន​មិន ល្អ​ឡើយ​។ ការ​ធ្លាក់ស​នោះ​អាចមាន​លាយ​ជាមួយ​ឈាម ឬ​អាចជា​ពណ៌​ដូច​ទឹក​អង្ករ​ក៏មានដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ នៅពេល ដែល​អ្នក​រួមភេទ​រួច​ចេញឈាម​អ្នក​គួរតែ​ប្រយ័ត្ន ពី​សុខភាព​ស្បូន​របស់​អ្នក ដោយ​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ ទើប​អាច​ព្យាបាល​បាន​ទាន់ពេលវេលា មិន​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ៕ ដោយៈ health.com.kh