មាន​ផ្ទៃពោះ ហ៊ាន​តែ​ម្តាយ​គេង​បែបនេះ​ទេ កូន​នឹង​គ្រោះថ្នាក់​ខ្លាំង​

173
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ការ​គេង​ដែល​អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​គ្រោះថ្នាក់​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​មិនគួរ​គេង​ដណ្តប់ភួយ​ដល់​មុខ​ទេ ព្រោះ​នៅពេលដែល​អ្នកយក​ភួយ​គ្រប់មុខ​អ្នក​បែបនេះ នឹងខ្វះ​ខ្យល់​អុកស៊ីសែន​ខ្លាំង ដោយ​ស្រួប​យក​ឧស្ម័ន​កាបូ​និ​ច​ច្រើន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ម្តាយ មិនអាច​ដកដង្ហើម​បាន​ស្រួល នោះ​កូន​ក្នុង​ផ្ទៃ​នឹងខ្វះ​អុកស៊ីសែន​ផងដែរ​។​

​អ្នក​ម្តាយ​ក៏​មិនអាច​គេង​ផ្ងារ​ឡើងលើ​ដែរ ព្រោះ​ការ​គេង​បែបនេះ អាចធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈមមុខ នឹង​ការខ្វះ​អុកស៊ីសែន​ដូចគ្នា​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងការ​គេង ទើប​មិន​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ គ្រោះថ្នាក់​។ អ្នក​ម្តាយ​ក៏​មិនអាច​គេង​ដោយ​យកដៃ​កល់​ក្រោម​ក្បាល​ដែរ ព្រោះ​បើ​អ្នក​យកដៃ​កល់ ក្បាល​អ្នក​គេង​ក្នុង​រយៈពេល​យូរ នឹងធ្វើ​ឲ្យ​ឈាម​ដើរ​មិន​ស្រួល​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​សម្ពាធ ឈាម​អ្នក​មិន​ប្រក្រតី ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ការ​គេង ៣​នេះ ទើប​អាច​រក្សា​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ​បាន​៕ ដោយៈ health.com.kh​