មាន​ភាពចម្រូងចម្រាស់​រឿង​ធ្វើ​របង​ពា​ត់ដី​ដែលមាន​អ្នកគ្រប់គ្រង​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

125
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​ដី​ប្រជាពលរដ្ឋ​មួយកន្លែង​នៅ​ចំណុច​ភូមិ​ដូង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវ​អ្នកមានអំណាច​ព័ទ្ធរបង​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ហើយ​ប្តឹង​ម្ចាស់​ដី​ថែមទៀត​។​
​តាម​សម្តី​ម្ចាស់​ដី​ឈ្មោះ ប្រាក់ មូល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានឱ្យដឹងថា ដី​របស់គាត់​គឺ​លោក​ចែម​សារី​ម​អតីត​អភិបាលស្រុក​ឱ​រ៉ា​ល់​ប្រគល់ឱ្យ​គាត់​គ្រប់គ្រង​តាំងពី​ឆ្នាំ​អំឡុង​ឆ្នាំ​២០០៩​មកម្ល៉េះ​។​ដែលមាន​ទំហំ​ជាង​១​ហិកតា​ហើយ​គាត់​បាន​ស្នើសុំ​អាជ្ញាធរ​ដើម្បី​ធ្វើ​ក្រោលគោ​។​

​លោក​បាន​បន្តថា​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៩​ស្រាប់​តែមាន​បុរស​ឈ្មោះ​សុខ​មុខរបរ​ជា​អ្នកបើករថយន្ត​ឱ្យ​លោកជំទាវ​ម្នាក់​បានមក​ឈូសឆាយដី​ព័ទ្ធ​ធ្វើ​របង​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​និង​ប្តឹង​គាត់​ជា​ម្ចាស់​ដី​ថា​ឈូស​របង​ដី​ឈ្មោះ​សុខ​ទៅវិញ​។​ដូច្នេះ​គាត់​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ផ្តល់​ភាពយុត្តិធម៌​ដល់​គាត់​ជា​ពលរដ្ឋ​ស្លូតត្រង់​ផង​។​ដោយសារតែ​ដី​ចំណុច​នេះ​លោក​ចែម​សារី​ម​អតីត​អភិបាលស្រុក​បានអនុញ្ញាត​ឱ្យ​គាត់​គ្រប់គ្រង​ជា​យូរ​មកហើយ​។​

​លោក​មេឃុំ​តា​សាល​បាន​និយាយថា​ចំពោះ​ដី​នៅ​ចំណុច​ខាងលើ​គឺ​លោក​មិន​បានដឹង​នោះទេ​ដោយសារតែ​ឈ្មោះ​សុខ​មិនបាន​ប្រាប់​គាត់​កាលដែល​ឈូសឆាយ​រហូតដល់​ព័ទ្ធរបង​ដី​លោក​ប្រាក់​មូល​។​ចំណែក​លោក​អភិបាលស្រុក​ក៏​និយាយ​ដូច​លោក​មេឃុំ​ដែរ​។


​ចំណែក​លោក​ហ៊ុល​ម៉ា​រ៉ា​ប្រធាន​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​អ្នកយកព័ត៌មាន​យើង​មិនអាច​ទាក់ទង​បានទេ​ព្រោះ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​មិនមាន​អ្នក​លើក​។​តាម​សម្តី​លោក​សូវ​គី​មេការ​លោក​សុខ​បាន​និយាយថា​ដី​ចំណុច​នេះ​មាន​គេ​រៀបចំ​ឱ្យ​លោក​ដោយនៅ​ខ្វះ​ដី​ទៀត​។​លោក​អភិបាលខេត្ត​បាន​និយាយថា​រឿង​ដី​នេះ​ចាំ​ឱ្យ​ម្ចាស់​ដី​ទៅ​ជួប​គាត់​ផ្ទាល់​៕S/​