មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ត្រូវផ្លែ​ធូរេន​ធ្លាក់ចំ​! ម្តាយ​និង​កូន​ម៉ាឡេស៊ី​រងរបួស​ដោយ​ធូរេន​ធ្លាក់ត្រូវ​

757
ចែករម្លែក

​ស្ត្រី​ម្នាក់ បាន​កំពុង​បី​កូន​នៅ​ជុំវិញ​ផ្ទះ​នៅ​រដ្ឋ​ប៉ាហាំង ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​អ្នក​ទាំង​ពីរ​វាយប្រហារ​ដោយ​ឃាតករ​ធម្មជាតិ គឺ​ផ្លែ​ធូរេន​ធ្លាក់ត្រូវ​។​

​នាង​Norfarahan Baharuddin​បាន​កំពុង​បី​កូន​អាយុ​៤​ខែ​របស់​នាង កាលពី​ថ្ងៃ​៣១​កក្កដា នៅពេល​ផ្លែ​ធូ​រេន​ធ្លាក់​ពី​ដើម​នៅ​ជាប់​ផ្ទះ​របស់​នាង បាន​ធ្លាក់​មក​លើ​នាង​និង​រមៀល​​បន្ត​ទៅ​លើ​ក្បាល​កូន​របស់​នាង​។​

​កាសែត​Harian Metro​បាន​និយាយថា អ្នក​ទាំង​ពីរ​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​។​

​បើ​តាម​លោក​Megat Zarulfais Megat Kamaruddin កូនប្រុស​របស់​គាត់​មិន​របួសធ្ងន់​ដូច​ដូច​ប្រពន្ធ​គាត់​ទេ ។​នាង​បាន​រយៈ​សាច់​ត្រង់​ទ្រូង ដោយសារ​ត្រូវ​បន្លា​ផ្លែ​ធូរេន​។​

​លោក​បាន​បញ្ជាក់​អោយដឹងថា ប្រពន្ធ​គាត់​បានឮ​សម្លេង​ផ្លែ​ធូ​រេន​ធ្លាក់​ត្រូវមែ​ករបស់​វា និង​បាន​ព្យាយាម​រត់​ចេញ តែ​មិន​ផុត​៕​ដោយ​៖​វាសនា​