មិនគួរ​ជឿ​!​បុរស​ជា​មន្ត្រីប៉ូលិស​ពាក់​ស​ក្កិ​៤​ម្នាក់​ដេកស្លាប់​មុខ​ឡាន​ដៃ​កាន់​កាំភ្លើង​ជាការ​បាញ់​សម្លាប់ខ្លួន​

392
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​មិនគួរ​ឱ្យ​ជឿថា​សាកសព​បុរស​ម្នាក់​ដែល​អ្នកស្រុក​ប្រទះឃើញ​ដេកស្លាប់​ខាងមុខ​រថយន្ត​ដៃ​មាន​កាន់​អាវុធខ្លី​ទំនើប​មួយ​ដើម​ដាក់​លើ​ទ្រូង​ជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ពាក់​ស​ក្កិ​៤​បាញ់សម្លាប់​ខ្លួន​ទេ​។

​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជនរងគ្រោះ​ធ្វើ​អត្ត​ឃា​ត្ត​សម្លាប់ខ្លួន តែ​សម្រាប់​អ្នកស្រុក​វិញ​ថា សង្ស័យ​ជា​ករណី​ឃា​ត្ត​កម្ម ហើយ​បំ​ឡែ​ង​បទល្មើស ។​

​អ្នកស្រុក​ថាបើ​បាញ់សម្លាប់​ខ្លួនឯង​គួរ​ណាស់​ប្រកាច់​របូត​កាំភ្លើងខ្លី​ពី​ដៃ​ដែរ​។​ប៉ុន្តែ​ករណីនេះ​សាកសព​ដេក​ស្រួល​ត្រង់​ជើងដៃ​កាន់​កាំភ្លើង​បាន​ស្អាត​ល្អ​ទៀត​ហាក់បីដូច​ជាមាន​ការបា​ញ់​សម្លាប់​ហើយ​លើកដាក់​ឱ្យ​កាន់​កាំភ្លើង​ដើម្បី​បំភ័ន្ត​សមត្ថកិច្ច​បំ​ឡែ​ង​បទល្មើស​ហើយ​ជនល្មើស​គេចខ្លួន​ដោយ​សុ​វត្តិភាព​រឿងនេះ​គួរ​បើក​ការស៊ើបអង្កេត​បន្ទាន់​។​

​ហេតុការណ៍​បាន​កើតឡើង​ខណៈដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ថិ​រៈ​វិថី​សម្តេច​ហ៊ុនសែន​មកដល់​ចំណុច​ព្រំប្រទល់​ក្រុងព្រះសីហនុ​និង​ស្រុក​ស្ទឹងហាវ (​ជិត​ឆ្នេរ​ព្រែកត្រែង​)​ក្នុងភូមិ​៤​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០១៩ ។

​មន្ត្រីនគរបាល​ស្រុក​ស្ទឹងហាវ​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​ហេង​សៅ​គី​រី​ឋានន្តរសក្តិ​វរៈសេនីយ៍ត្រី​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជា​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។
​បច្ចុប្បន្ន​មាន​ទីលំនៅ​ផ្ទះ​លេខ​T6 សង្កាត់​ចោមចៅ ខ័​ណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ប្រភព​បាន​បន្តថា​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ជុំ​ហ៊ាន​តំបូង​បាន​សន្និដ្ឋានថា​ការស្លាប់​របស់​ជនរងគ្រោះ​បានធ្វើ​អត្តឃាដ​ដោយ​ខ្លួនឯង​។​ជនរងគ្រោះ​ខាងលើ​ជិះ​រថយន្ត​ម៉ាក​LEXUS RX3oo​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​PP2AB8029​។​ក្រោយ​ពិនិត្យ​រួច​សាកសព​ជន​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​៕S/​

រូបជនរងគ្រោះកាលនៅរស់