មិ​ទ្ទិញ​ទិវា​អន្តរជាតិ​នារី​៨​មីនា​ខួប​លើក​ទី​១០៨​ឆ្នាំ​២០១៩​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​បាត​ដំបង

473
ចែករម្លែក

ដោយ:​គ្រញូង/​បាត៎ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ​មាន​ប្រារព្ធ​ពិធី​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១០៨ ​ទិវា​​អន្តរជាតិ​​​នារី​៨​មីនា​ ក្រោម​ប្រធានបទ​”​លើក​កម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​ក្រោម​អធិបតី​ភាព​លោក​ច័ន្ទ សុផល​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង។

បន្ទាប់ពី​លោកស្រី ​ភោគ សុ​ភ័​ក្រ ​ប្រធាន​មន្ទីរ​ស្តីទី​កិច្ចការនារី​ខេត្ត​អាន​របាយការណ៍​អំពី​សមិទ្ធផល​របស់​ម​ន្ទីរ​កិច្ចការនារី​ខេត្ត​រយៈពេល​មួយឆ្នាំ​កន្លងមក ​ព្រមទាំង​បញ្ជាក់ថា​ការរីក​ចម្រើន​របស់​មន្ទីរ​ ក៏ដូចជា​មន្ទីរ​នានា​និង​អង្គភាព​ទូទាំង​ខេត្ត ​គឺ​មិនអាច​ខ្វះ​កម្លាំង​​របស់​ស្ត្រី​បានទេ ​ព្រោះ​ស្ត្រី​មាន​តួនាទី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ក្នុងការ​រួមចំណែក​ជាមួយ​បុរស​និង​ដៃគូ​ក្នុងការ​អភិវឌ្ឍ​រីកចម្រើន​ និង​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។​

បន្ត​មក​លោកស្រី​ ស៊ឹម ម៉ា​រី​ទី ប្រឹក្សា​ក្រសួងមហាផ្ទៃ​បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី​នរោត្តម​មុនីនាថ​សីហនុ លោកស្រី​ ញ៉ឹក ​សា​គន្ធ​ អភិបាលរង​ខេត្ត​អាន​ប្រវត្តិ​នារី​អន្តរជាតិ​និង​ចុងក្រោយ​លោក​ ងួន រត​នៈ អភិបាលខេត្ត​បាន​អាន​សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​​​​កម្ពុជា​បាន​គួសបញ្ជាក់​ថា​ទិវា​នារី​អន្តរជាតិ​៨​មីនា​ខួប​លើក​ទី​១០៨​ក្រោម​ប្រធានបទ​ “លើក​កម្ពស់​​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​ នាពេល​បច្ចុប្បន្ននេះ​ពិតជា​មាន​សារសំខាន់​ណាស់ ​ក្នុង​គោលបំណង​ធ្វើឱ្យ​តម្លៃ​សន្តិភាព​និង​ជម្រុញ​ការគាំទ្រ​ស្ត្រី​ ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិទ្ធិមនុស្ស ជីវភាព ឋានៈ តួនាទី​និង​សុ​ខិ​មាល​ភាព​សង្គម​ក្នុងការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកបដោយ​គុណភាព​ និង​សមត្ថភាព​ខ្ពស់​ក្នុងការ​អនុវត្ត​ការងារ​នាពេល​អនាគត​បានល្អ​ប្រសើរ​៕B/