មី​យ៉ាន់​ម៉ា​ដោះលែង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់ នៅពេល​មាន​ការភ័យខ្លាច​ជំងឺ​កូវី​ដ​១៩

126
ចែករម្លែក

​ករណី​ចោទប្រកាន់​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់​ដែល​ត្រូវបាន​ឃុំឃាំង​បន្ទាប់ពី​បាន​រត់​ភៀសខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់​ឃីន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ត្រូវបាន​ទម្លាក់​ចោល​ខណៈ​ដែល​មាន​ការភ័យខ្លាច​​ការឆ្លង​ដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​របស់​ប្រទេស​នេះ​។​

​ការបង្ក្រាប​ដោយ​យោធា​កាលពី​ឆ្នាំ ២០១៧ បាន​បង្ខំ​ឱ្យ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៧៥០.០០០​នាក់ រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែស​ជា​ទីដែល​ពួកគេ​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​​នៅតាម​ទីក្រុង​នានា​។​

​អ្នក​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅក្នុង​រដ្ឋ​រ៉ាក់​ឃី​ន​រស់នៅ​ក្រោម​ការរឹ​ត​ត្បិត​យ៉ាង​តឹងរ៉ឹង​ដោយ​ទទួលបាន​ការថែទាំ​សុខភាព​និង​ការអប់រំ​តិចតួច និង​មិន​អាច​ចេញ​ទៅ​ណា​ដោយ​សេរី​នោះទេ​ នៅក្នុង​អ្វី​ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ហៅ​ថា​ជា​ការប្រកាន់​ជាតិ​សាសន៍ ។​

​អស់​ពេល​ជាច្រើន​ឆ្នាំ ពួកគេ​បាន​ព្យាយាម​រត់​គេច​តាម​ទូក​និង​តាម​រថយន្តក្រុង​។​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ចាប់ខ្លួន​និង​ដាក់​ឃុំឃាំង​ក្នុង​គុក​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​​ច្បាប់​អន្តោប្រវេសន៍ ជា​បទល្មើស​ដែល​អាច​ជាប់គុក​រយៈពេល​២​ឆ្នាំ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​០៨​ខែ​មេសា តុលាការ​បាន​សម្រេច​ទម្លាក់​ករណី​ចោទប្រកាន់​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​២​ក្រុម​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​គ្នា​សរុប​ចំនួន​១២៨​នាក់​នេះ​៕

គេ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ាដែ​លនឹង​ត្រូវបាន​ដោះលែង​ទាំងនោះ ត្រូវ​នាំ​ទៅ​កាន់​រដ្ឋ​រ៉ា​ឃី​ន​វិញ​ឬ​យ៉ាងណា​នោះទេ​