មី​យ៉ាន់​ម៉ា ដោះលែង​អ្នកកាសែត ដែល​ត្រូវបាន​ចោទប្រកាន់ ក្រោម​ច្បាប់​ភេរវកម្ម​

104
ចែករម្លែក

​អ្នកកាសែត​មី​យ៉ាន់​ម៉ា​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ភេរវកម្ម បន្ទាប់​ពី​ផ្សាយ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ឧទ្ទាម​កងទ័ព​អា​រ៉ា​ខាន់​នោះ ត្រូវបាន​ដោះលែង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៩​ខែ​មេសា ហើយ​បាន​និយាយថា ប៉ូលិស​បាន​ប្រាប់​លោក​ថា ពួកគេ​នឹង​មិន​បន្ត​រឿងក្ដី​នេះ​ទេ​។​

​លោក​ណៃ ម្យូ លីន និពន្ធ​នាយក នៃ​កាសែត​សម្លេង​នៃ​មី​យ៉ាន់​ម៉ា​( Voice of Myanmar )​នេះ​ត្រូវបាន​ចោទប្រកាន់​នៅក្រោម​ច្បាប់​ភេរវកម្ម​កាលពី​សប្តាហ៍​មុន ដោយ​តុលាការ​នៅ​ទីក្រុង​ម៉ាន់​ដា​ឡេ​​ជុំវិញ​បទសម្ភាសន៍​កាលពី​ថ្ងៃទី ២៧ ខែ​មីនា​ជា​មួយ​ក្រុម​ឧទ្ទាម​កងទ័ព​អា​រ៉ា​ខាន់​ដែល​កំពុង​ធ្វើ​សង្គ្រាម​នៅក្នុង​តំបន់​រ៉ា​ឃី​ន​។​

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ខែ​មុន​បាន​ប្រកាសថា ក្រុម​ឧទ្ទាម​កងទ័ព​អា​រ៉ា​ខាន់ គឺជា​ក្រុម​ភេរវកម្ម បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​អស់​រយៈពេល​ជាង​១​ឆ្នាំ ប្រឆាំង​ក្រុម​ឧទ្ទាម​នេះ​ដែល​បាន​​ជ្រើសរើស​កម្លាំង​ទ័ព​ចេញ​អ្នក​កាន់​សាសនាព្រះពុទ្ធ​នៅក្នុង​រដ្ឋ​នេះ​និង​ស្វែងរក​ស្វ័យភាព​កាន់តែ​ធំ​សម្រាប់​តំបន់​នេះ​៕ប្រែសម្រួល៖សុខា/sn

លោក​ណៃ ម្យូ លីន ត្រូវបាន​នាំ​ខ្លួន​ដោយ​ប៉ូលិស ទៅ​តុលាការ កាលពី​ថ្ងៃទី​៣១​ខែ​មីនា​ឆ្នាំ​២០២០