មុខងារ​និង​រចនាសម្ព័ន្ធ​ក្រុង ស្រុក​និង​ការប្រគល់​មុខងារ​គ្រប់គ្រង​និង​ផ្តល់​សេវា​សុខាភិបាល​ត្រូវ​ផ្តល់​មក​រដ្ឋបាល​ស្រុក​

189
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ ស្តីពី​មុខងារ​នឹង​រចនា​សម្ព​ន្ធ័​រដ្ឋបាល ក្រុង​.​ស្រុក និង​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​បន្ទាយ​មា​ជ័យ កាល​ថ្ងៃទី​២៥ ឆ្នាំ​២០១៩​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា ពិធី​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ នៃ​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​របស់​កម្ពុជា ក្នុង​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ សំដៅ​ធានា​ដល់​ការផ្ទេរ​សិទ្ធ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ពោលគឺ​ដើម្បី​ឲ្យ​សេវា​រដ្ឋបាល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធ អំណាច និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​។​

​លោក​អភិបាលខេត្ត​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តម្កល់​នូវ​ឆន្ទៈ​ដ៏​មោះមុត លើ​ការអនុវត្ត​ន៏​គោលនយោបាយ​ម​វិ​ជ្ឈការ និង​វិសហមជ្ឈការ ឬ​ហៅថា​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សម្រាប់​រយៈពេល​វែង គឺជា​កំណែទម្រង់​ស្នូល​មួយ​ក្នុងចំណោម​កំណែទម្រង់​ស្នូល ៣ ផ្សេងទៀត រួមមាន ១-​កំណែទម្រង់រដ្ឋបាល​សាធារណៈ ២-​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​៣-​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ដែ​ជា​កំណែទម្រង់​ស្នូល នៃ​យុទ្ធសាស្ត្រ​ចតុកោណ តាម​ដំណាក់កាល​នីមួយៗ​របស់​រាជរដ្ឋាភិបាល​។​

​ចុងក្រោយ លោក​អ៊ុ រាត្រី កត់សម្គាល់ថា​៖ សម្រាប់​ប្រទេស​កម្ពុជា​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​គឺ​ដើម្បី​ធានា​ដល់​ការសម្រេចបាន​នូវ​គោលបំណង សំខាន់ៗ​ចំនួន​៣ គឺ ៖ ១ -​ដើម្បី​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សើរ​ពុ​ហ​បក្ស​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២ -​ដើម្បី​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​។ ទី​៣- បង្កើត​ធនធាន និង​ការចូលរួម​របស់​សហ​គម​ន៏ និង​ប្រជាពលរដ្ឋ​សម្រាប់​ការអភិវឌ្ឍ​ន៏​មូលដ្ឋាន​៕ ល​