មុន្នី ម៉ូ​នី​តា រត់​ចេញពី​ទីក្រុង មក​បង្ហាញ​សម្រស់នៅ​កណ្តាល​ព្រៃ​

218
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង មុន្នី ម៉ូ​នី​តា កំពុង​លេចមុខ​មាន​ប្រជាប្រិយភាពក្នុង​រឿង​ភាគច្រើន​នោះ មក​សម្ងំ​នៅ​ខេត្ត​វិញ ដោយបាន​បង្ហាញ​សម្រស់ ពេល​ងូតទឹកនៅ​ភ្នំ កណ្តាល​ព្រៃ​ស្ងាត់ឈឹង ខណៈ​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

​តារា​ស្រី​រូបនេះ បាន​ពោលថា “​បរិយាកាស​ល្អ ងូតទឹក​អូរ ស្រស់ស្រាយ​ណាស់​កណ្តាល​ព្រៃសែន​ធំ លើ​កំពូលភ្នំ​ដ៏​ខ្ពស់ គ្មាន​សៅហ្មង គ្មាន​កូ​វីដ​-១៩ គ្មាន​ទាំង​សេវា​ទូរស័ព្ទ​ផងដែរ​”​។​

​រូបថតពេល​ងូត​បញ្ចេញ​សម្រស់ នៅលើ​ភ្នំ​របស់​តារា​សម្តែង មុន្នី ម៉ូ​នី​តា បាន​បង្ហោះ​ជាច្រើន​សន្លឹក ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើនពេញចិត្ត​ហើយ ជាពិសេស បុរសៗ បាននាំគ្នា​បញ្ចេញមតិ​លើ​នាង​ថា ស្អាត​បែប​ធម្មជាតិ ពេល​ងូតទឹក​លើ​ភ្នំ ស្លៀក​សារុង​ខ្មែរ​បែបនេះ​។ រូបថត​ងូតទឹក​លើ​ភ្នំ​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ ចំនួន ៧ សន្លឹក ត្រូវបាន​នាង​បង្ហោះ តាំងពី​ចុងខែ​មីនា ឆ្នាំ​២០២០ កន្លងមកនេះ​។

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ កញ្ញា មុន្នី ម៉ូ​នី​តា ទទួលបាន​តំណែង​ជា​តួឯក​ស្រី ក្នុង​រឿង​ភាគ​ថ្មី រឿង “​និស្ស័យ​ខ្លុយ​ស្នេហ៍​” របស់​ស្ថានីយទូរទស្សន៍​លេខ​៥ ដែល​ត្រូវ​ប៉ះគ្នា​ជាមួយ​នឹង​តួឯក​ប្រុស គឺ​លោក មុំ សទ្ធា​រ៉ា​។

​កញ្ញា មុន្នី ម៉ូ​នី​តា ប្រឡង​បរ​វក​ញ្ញា Miss Grand Cambodia 2017 ទទួលបាន​ជាប់​ជ័យលាភីលេខ​២​។ ក្រោយមក នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និង​ទទួល ការសរសើរ ជា​តារា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្បត និង​ការបង្ហាញ​ម៉ូត​ជាច្រើន​។ សម្រាប់​ទីផ្សារ​ភាពយន្ត​វិញ តារា​ស្រី​រូបនេះ ក៏​កំពុងតែ​ទទួល​ការងារ​សម្តែងជា​បន្តបន្ទាប់ សម្រាប់​រឿង​ដុំ និង​រឿង​ភាគ​ផងដែរ​៕ ដោយ​៖ បូ​រិ​ន​/Ha