មុន​កើតកូន​មួយខែ​ពិបាក​គេង​រូបមន្ត​នេះ​ជួយ​អ្នក​បាន​

1352
ចែករម្លែក

ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ពិបាក គេង​លក់​ស្រួល​ណាស់​ក្នុង​រយៈពេល មុន​ឆ្លងទន្លេ​ចំនួន​មួយខែ ។ តើ​មាន រូបមន្ត​អ្វីដែល​អាចជួយ​ឱ្យ​អ្នក​ម្តាយ ឆាប់​គេង​លក់​ស្រួល​ទៅ​?
​ ​
១-​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឱ្យ​គ្រប់​មុន​ពិសា​អាហារ​ពេល​ល្ងាច ទើប​អាច​កាត់បន្ថយ​ចំនួន​នោម ច្រើនដង​ក្នុង​ពេលយប់ ។​
២-​មុនពេល​អ្នក​ចូល​គេង​អ្នក​អាច​បរិភោគ​នំ​បន្តិចបន្តួច ដើម្បី​កុំឱ្យ​ឃ្លាន​ពេល​ពាក់​កណ្តាលយប់ ធ្វើឱ្យ​គេង​មិន​លក់ ។​
៣-​ក្រោយ​ពេលដែល​ញ៉ាំ អាហារ​ថ្ងៃត្រង់​រួច​អ្នក​គួរតែ​កាត់បន្ថយ​អាហារ​ដែលមាន​សារធាតុ កាហ្វេ​អ៊ី​ន ។​
៤-​អ្នក​គួរតែ​តុបតែង​បន្ទប់ គេង​របស់​អ្នក​ឱ្យមាន​ផាសុកភាព​ទើប​អ្នក​អាច​គេង​លក់​ស្រួល​បាន ។​
៥-​ជាពិសេស​អ្នក​គួរតែ​ហាត់ ប្រាណ​ខ្លះ​ទើប​អាចធ្វើឱ្យ​អ្នក​កាន់តែ​ឆាប់​គេង​លក់​ស្រួល ៕ ដោយ​៖ health.com.kh