មូលនិធិ​Visa​ផ្តល់​ថវិកា​ចំនួន​២១០​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច​,​ខ្នាត​មីក្រូ​និង​ជំនួយ​បន្ទាន់​ទប់ទល់​កូ​វីដ​១៩

121
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖ ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​យៈ​ពេល​វែង​ទៅលើ​សេដ្ឋកិច្ច​របស់​ស្ត្រី និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ព្រមទាំង​ដើម្បី​ដោះស្រាយ​តម្រូវការ​ជាបន្ទាន់​ពី​សហគមន៍​មូលដ្ឋាន​បន្ទាប់ពី​ការរីក​រាលដាល​នៃ​ជំងឺ​COVID19​។​មូលនិធិ​Visa​នៅ​ថ្ងៃទី​១០​ខែមេសា​នេះ​បានប្រកាស​ពី​សេចក្តីសម្រេច​លើ​កម្មវត្ថុ​ចំនួន​ពីរ ដែលមាន​ទឹកប្រាក់​សរុប ២១០​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​។

​កម្មវត្ថុ​ទីមួយ ដែលមាន​ទឹកប្រាក់​ចំនួន ១០​លាន​ដុល្លារ ត្រូវ​បានដាក់​សម្រាប់​ការផ្តល់​ជំនួយ​បន្ទាន់ ដើម្បី​គាំទ្រ​ដល់​អង្គការ​សប្បុរសធម៌​នានា​នៅ​សមរភូមិ​មុខ​ដែល​ឆ្លើយតប​ទៅនឹង​ជំងឺ COVID-19 ។​ដូច​ជាការ​ផ្តល់ជំនួយ​សុខភាព​សាធារណៈ​និង​ជំនួយ​ស្បៀងអាហារ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​នីមួយៗ​នៃ​តំបន់​ចំនួន ៥ ដែល ក្រុមហ៊ុន Visa ប្រតិបត្តិការ រួមមាន អាមេរិក​ខាងជើង អាមេរិក​ឡាទីន និង​កា​រ៉ា​ប៊ី​ន អឺរ៉ុប អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​អឺរ៉ុប​កណ្តាល ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​។​

​លោក Al Kelly នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន Visa បាន​មានប្រសាសន៍ថា​៖“​ស្របពេល​ជំងឺ COVID19​បន្ត​រាតត្បាត​បណ្តា​សហគមន៍​កំពុង​រង​ផលប៉ះពាល់​ហើយ​ត្រូវការ​ការគាំទ្រ​ជាបន្ទាន់​ពី​យើង​។ ក្នុងនាម​ជា​ក្រុមហ៊ុន​សកល​មួយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​បែប​ក្នុងស្រុក​យើង​ទទួលស្គាល់​នូវ​តម្រូវការ​នេះ​។​យើង​ក៏បាន​ត្រៀម​ចិត្ត​រួចជាស្រេច​ចំពោះ​ដំណើរការ​ងើបឡើង​វិញ​ដែល​ត្រូវការ​រយៈពេល​វែង​។​យើង​នឹង​បន្ត​រិះរក​វិធី​ដែល​អា​ចព​ន្លឿ​ន​សកម្មភាព​នៃ​សេដ្ឋកិច្ច​ស្របតាម​បេសកកម្ម​របស់​យើង​ដើម្បី​ជួយ​ដល់​កា​រីកចម្រើន​របស់​បុគ្គ​ល អាជីវកម្ម និង​សេដ្ឋកិច្ច​»​។

​កម្មវត្ថុ​ទី​ពីរ​គឺ​ការអនុម័ត​នូវ​ទឹកប្រាក់​ចំនួន​២០០​លាន​ដុល្លារ​ជា​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដើម្បី​គាំទ្រ​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​នៅ​ជុំវិញ​ពិភពលោក​ដោយ​ផ្តោតលើ​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​។​សកម្មភាព​នេះ​គឺ​បាន​ពង្រីក​ការគាំទ្រ​រយៈពេល​វែងរ​បស់​មូលនិធិ​Visa​សម្រាប់​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​ទូទាំង​ពិភពលោក​។​ថវិកា​ដែល​ទទួលបាន​ពី​មូលនិធិ​Visa​នឹង​ផ្តល់​ដើមទុន​ដល់​អង្គការក្រៅរដ្ឋាភិបាល​និង​ដៃគូ​វិនិយោគ​ដែល​គាំទ្រ​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​។​

​យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី​បានបង្ហាញ​ថា​នៅ​កម្ពុជា ៧០​ភាគរយ នៃ​ស្ត្រី​ដែលមាន​ការងារ​ធ្វើ ស្ថិតនៅក្នុង​ស្ថានភាព​ការងារ​ងាយ​រងគ្រោះ​ឬ​មិនមាន​ស្ថិរភាព​ខណៈ​៦៥​ភាគរយ​នៃ​អាជីវកម្ម​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ត្រី​ជា​មធ្យម​អាជីវកម្ម​ទាំងនោះ​តូច​ជាង​អាជីវកម្ម​របស់​បុរស​។ បច្ចុប្បន្ន កិច្ចការងារ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​មូលនិធិ​Visa​នៅក្នុង​ប្រទេស​កម្ពុ​ជាស​ហ​ការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​កិច្ចការនារី​គឺ​ស្វែងរក​ការផ្តល់អំណាច​ដល់​ស្ត្រី​តាមរយៈ​ការបណ្តុះបណ្តាល​អាជីវកម្ម និង​សហគ្រិនភាព​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖“ បណ្តា​សហគ្រាស​មីក្រូ ខ្នាតតូច និង​មធ្យម គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​ផ្តល់​ការងារ ក៏ដូចជា​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ជាច្រើន ជាពិសេស​ទៅលើ​ស្ត្រី​។ នៅក្នុង​គ្រា​លំបាក​នេះ​ក្រុមហ៊ុន Visa​យើង​រីករាយ​ដែល​បាន​ចូលរួម​ដើម្បី​ជួយ​ដល់​ប្រតិ​ប​ត្ដិ​ការ​ទាំងនេះ​ដែល​វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​សហគមន៍​នៅ​ទូទាំងប្រទេស​ដើម្បី​អាច​បន្តធ្វើ​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​ទាំង​ពេលបច្ចុប្បន្ន​និង​បន្ទាប់ពី​រោគរាតត្បាត​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​»​។​

​អាជីវកម្ម​ខ្នាតតូច និង ខ្នាត​មីក្រូ គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចពិភពលោក ដែលមាន​ច្រើនជាង ៩០​ភាគរយ នៃ​អាជីវកម្ម​ទូទាំង​ពិភពលោក​និង​រួមចំណែក​ពី​៥០​ទៅ​៦០​ភាគរយ​នៃ​ការងារ​សកល​។​ឥណទាន​ប្រចាំឆ្នាំ​ដែលមាន​ទឹកប្រាក់​ចំនួន​៣០០​ពាន់​លាន​ដុល្លារ​ត្រូវបាន​ផ្តល់​សម្រាប់​កម្ចី​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​ដែលជា​កម្មសិទ្ធិ​របស់​ស្ត្រី​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ថ្មីៗ​ដែល​កំពុង​រង​សម្ពាធ​ដោយសារតែ COVID-19 ។

​លោក​AlKelly​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​ឥឡូវនេះ​ជា​ពេលដែល​យើង​ត្រូវតែ​ព​ន្លឿ​ន​ការគាំទ្រ​ដល់​អាជីវកម្ម​ខ្នាតតូច​នៅ​ជួរមុខ​ដែលជា​ចលករ​ជំរុញ កំណើនសេដ្ឋកិច្ច​ជាង​ពេលណាៗ​ទាំងអស់​”​។ លោក​បន្តទៀតថា​“​ដោយសារតែ​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​ជា​ស្ត្រី​វា​នឹងមាន​ឥ​ទិ្ធ​ពល​ខ្លាំង​ដល់​ការអភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​ដែល​យើង​ជឿជាក់ថា​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​សំខាន់បំផុត​ដើម្បី​សម្រេចបាន​នូវ​សមភាព​យេនឌ័រ កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​»​។​

​តាមរយៈ​កម្មវិធី​ទ្រទ្រង់ អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​មីក្រូ​ដែលមាន​ទឹកប្រាក់​ចំនួន ២០០​លាន​ដុល្លារ មូលនិធិ​Visa​នឹង​ផ្តល់ជំនួយ​៦០​លាន​ដុល្លារ​ដល់​អង្គការក្រៅរដ្ឋាភិបាល​ដែល​បានផ្តល់​ការគាំទ្រ​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​មីក្រូ ជា​ស្ត្រី​នៅ​គ្រប់​តំបន់​ដែល ក្រុមហ៊ុន Visa ធ្វើ​ប្រតិបត្តិការ​។ មូលនិធិ Visa ក៏​នឹង​ត្រៀម​ថវិកា ១៤០​លាន​ដុល្លារ​ជាមួយ​ដៃគូ​វិនិយោគ ដែល​បង្កើត​ផលចំណេញ​ផ្នែក​សង្គម និង​ហិរញ្ញវត្ថុ​វិជ្ជមាន​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​មីក្រូ​ផងដែរ​។​

​លោក​GrahamMacmillan​ប្រធាន​មូលនិធិ​Visa​បាន​មានប្រសាសន៍ថា​៖«​ទឹកប្រាក់​២០០​លាន​ដុល្លារ​នៅក្នុង​ធនធាន​ហិរញ្ញវត្ថុ​ថ្មី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ត​គាំទ្រ​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​មីក្រូ​ដោយ​ផ្តោតលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។​នៅពេល​ស្ត្រី​លូតលាស់​សហគមន៍​ក៏​នឹង​រីកលូតលាស់​។​យើង​យល់ដឹង​អំពី​បញ្ហា​នេះ​ច្រើនជាង​ពេលណាៗ​ទាំងអស់​នៅពេលដែល​សេដ្ឋកិច្ចពិភពលោក​ព្យាយាម​ស្តារ និង​កសាង​ឡើងវិញ​»៕S/

​ចំណងជើង​រូបថត​៖​មូលនិធិ Visa ផ្តល់​ថវិកា​ចំនួន ២១០​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​អាជីវកម្ម​ខ្នាតតូច និង ខ្នាត​មីក្រូ​ព្រមទាំង​ជំនួយ​បន្ទាន់​ទប់ទល់​នឹង COVID-19​