មូលហេតុ​ស្មាន​មិន​ដល់​មួយ​បង្ក​ឱ្យ​គេង​មិន​លក់​ដែល​មនុស្ស​ជាច្រើន​មិនដឹង​

1344
ចែករម្លែក

​មនុស្ស​ចំណាយ​ដល់​១/៣​នៃ ពេលវេលា​ក្នុង​ជីវិត ដើម្បី​គេង​, ប៉ុន្តែ ពុំមែន​ពេលណា​ដំណើរការ​នេះ ក៏​ប្រព្រឹត្តទៅ​ជាធម្មតា​នោះទេ​។ ការ​គេង មិន​លក់​យូរថ្ងៃ ជូន​កាល​បណ្តាលមកពី​មូលហេតុ សាមញ្ញៗ​ស្មាន​មិន​ដល់ ។​
​ ​
​តាម​ទស្សនា​វ​ដ្តី​សុខភាព​ស្ត្រី​មួយ​បានឱ្យដឹងថា ការដែល​សរីរាង្គ​ខ្វះ​ជាតិ​រ៉ែ គឺជា​មូលហេតុ​មួយ ក្នុងចំណោម មូលហេតុ​សំខាន់ៗ​បង្ក​អាកា​រៈគេង មិន​លក់ ។ ជាក់ស្តែង​ម៉ាញ៉េ​ស្យូ​ម​ជា សារជាតិ​រ៉ែ​សំខាន់​ជួរមុខ ត្រូវបំពេញ ប្រសិន​អ្នក​ចង់ឱ្យមាន​ដំណេក​ល្អ ។​
​ ​
​ម៉ាញ៉េ​ស្យូ​ម ពុំ​ត្រឹមតែ​ជួយ ពង្រឹង​ប្រព័ន្ធ​ឆ្អឹងសន្លាក់​, តែ​វា​នៅ​ជួយ រក្សា​ខ្សែ​សរសៃប្រសាទ និង​សកម្មភាព របស់​សាច់ដុំ ។ ម៉ាញ៉េ​ស្យូ​ម​ក៏​ជា​សារជាតិ រ៉ែ​ចាំបាច់ សម្រាប់​សុខភាព​សរសៃ ឈាម​បេះដូង ។ ការខ្វះ​សារជាតិ​នេះ អាច​ឥទ្ធិពល​ដល់​លទ្ធភាព​សកម្មភាព​ធម្ម​តា​របស់​រាងកាយ អ្នក​ហើយ​រោគសញ្ញា​ស្តែងចេញ​ក្រៅ​ច្រើន រួមមាន ឈឺ​មួយ​ចំហៀង​ក្បាល​, ខ្វាយខ្វល់​, គេង មិន​លក់​, ខ្វះ​ការប្រមូល និង​អស់កម្លាំង​។​
​ ​
•​រោគសញ្ញា​របស់​ការខ្វះ ម៉ាញ៉េ​ស្យូ​ម​
​ការ​ស្តែងចេញ​ជាទូទៅ​បំផុត មួយ​របស់​ការខ្វះ​ម៉ាញ៉េ​ស្យូ​ម គឺ​អ្នក ត្រូវ​គេង​មិន​លក់​រ៉ាំរ៉ៃ ។ រឿងនេះ គឺ​ដោយសារ​ម៉ាញ៉េ​ស្យូ​ម​មាន​ប្រសិទ្ធភាព​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បន្ថយ​ភាព​តាន តឹង​របស់​សាច់ដុំ​។ វា​ក៏​ធ្វើឱ្យ​កើន​អ័រម៉ូន Melatonin ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល ។​
​ ​
​រោគសញ្ញា​មួយ​ផ្សេងទៀត របស់​ការខ្វះ​ម៉ាញ៉េ​ស្យូ​ម គឺ​អ្នក​តែងមាន អារម្មណ៍​អស់កម្លាំង និង​ឃ្លាន​សូកូឡា ។ មនុស្ស​សឹងតែ​គ្រប់គ្នា សុទ្ធតែ​ចូលចិត្ត របស់​ផ្អែម​ហើយ​ការបរិភោគ សូកូឡា​បី បន្ទះ​ក្នុង​មួយ​សប្តាហ៍ ត្រូវបាន​ចាត់ទុក ថា​ធម្មតា ។ ប៉ុន្តែ ប្រសិន​អ្នកជា​និច្ចកាល ឃ្លាន​សូកូឡា និង​បរិមាណ​ច្រើនជាង នេះ​, អាច​អ្នក​កំពុង​ខ្វះ​ម៉ាញ៉េ​ស្យូ​ម ។​
​ ​
​ក្រៅពីនេះ ការ​ឃ្លាន​ផលិត ផល​ពី​ទឹកដោះគោ ឬ ធញ្ញជាតិ​ក៏​ជា សញ្ញា​ព្រមាន​សរីរាង្គ​អ្នក​កំពុង​ខ្វះ ម៉ាញ៉េ​ស្យូ​ម ។ ម៉ាញ៉េ​ស្យូ​ម​ក៏​ជា​សារជាតិ រ៉ែ​ចាំបាច់​សម្រាប់​ការ​សំយោគ​ជាង ២០០​អង់​ហ្ស៊ី​ម ក្នុង​សរីរាង្គ ។ ដូច្នេះ ហើយ​អ្នកជំនាញការ​ទូន្មាន​ថា គួរ បរិភោគ​ជាប្រចាំ​សូកូឡា​ខ្មៅ​៧០​ភាគរយ​។​
•
​ការព្យាបាល​ការខ្វះ​ម៉ាញ៉េ​ស្យូ​ម​

​វិធី​សាមញ្ញ​បំផុត ដើម្បី​បង្កើន បរិមាណ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​សរីរាង្គ គឺ​ទទួលទាន​អាហារ​សម្បូរ សារជាតិ​រ៉ែ នេះ ដូចជា​ផ្លែ​ប៊័រ​, ចេក​, សណ្តែកសៀង និង​សូកូឡា​ខ្មៅ ។ ប្រសិន​អ្នកមាន អារម្មណ៍​ថា ខ្លួន​បរិភោគ​មិន​គ្រប់​, ចូរ​លេបថ្នាំ​គ្រាប់​ម៉ាញ៉េ​ស្យូ​ម​បន្ថែម​ក្រោយ​ស្រស់ស្រូប អាហារ​ព្រឹក ៕ ប្រែ​សម្រួល​៖ រតនៈ​