មេបញ្ជាការ​,​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​បរិច្ចាគ​ប្រាក់បៀវត្សរ៍​ម្នាក់​១​លាន​រៀល​រយៈពេល​៦​ខែ​

87
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​លោក​ឧត្ដមសេនីយ៍ឯក​សំ​អូន​មេបញ្ជាការរង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​នៅ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន​ចំនួន​១​លាន​រៀល​សម្រាប់​រយៈពេល​៦​ខែ​គិត​ចាប់ពី​ខែឧសភា​ដល់​ខែតុលា​ឆ្នាំ​២០២០​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អេង​ហុង​មេបញ្ជាការរង​យោធភូមិភាគ​៥​កាលពី​ថ្ងៃទី​៦​ខែមេសា​បានប្រកាស​បរិ​ច្ចាគ​ប្រាក់បៀវត្សរ៍​របស់ខ្លួន​ចំនួន​១​លាន​រៀល សម្រាប់​រយៈពេល ៦​ខែ គិត​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ​២០២០ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះដែរ​។​

​សូមជម្រាបថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​បរិច្ចាគ​ប្រាក់បៀវត្សរ៍​របស់​សម្តេច​ចំនួន​៧​ខែ​ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ប្រាក់ខែ​របស់​សម្តេច​តេ​ជោ​ដែល​បរិច្ចាគ​នេះ គឺ​រាប់​ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២០៕S/

​រូបថត​៖​លោក​ឧត្ដមសេនីយ៍ឯក ឯក សំ​អូន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អេង ហុង​មេ​បញ្ជា​
​ការរង​យោធភូមិភាគ​៥​