មេៗឱសថ ៖ វ៉ាក់សាំងជំងឺកូរ៉ូណានឹងត្រូវប្រើពេលផលិត ១២ ទៅ ១៨ ខែ

267
ចែករម្លែក

មេៗឱសថបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩មីនាថា ឧស្សាហកម្មឱសថរំពឹងថានឹងចំណាយពេល១២ទៅ១៨ខែដើម្បីដាក់ឱ្យប្រើវ៉ាក់សាំងជំងឺកូរ៉ូណា ខណៈពួកគេសន្យារួមគ្នាថានឹងដាក់ឱ្យប្រើឱសថនេះនៅជុំវិញពិភពលោកតាមតម្រូវការ។

មេៗឧស្សាហកម្មឱសថ និង សហព័ន្ធអន្តរជាតិសម្រាប់រោងចក្រផលិតឱសថ ព្រមទាំងសមាគមឱសថនានា បាននិយាយតាមរយៈសន្និសីទសារព័ត៌មានតាមវីដេអូខុនហ្វើរិនរៀបចំក្នុងទីក្រុងហ្សឺណែវថា ការិយាធិបតេយ្យនឹងត្រូវកាត់បន្ថយដើម្បីពន្លឿនដំណើរការផលិតថ្នាំ ប៉ុន្តែពេលវេលាចាំបាច់សម្រាប់សុវត្ថិភាពលើការធ្វើតេស្តមិនអាចសម្របសម្រួលបានទេ។

ប្រធានសមាគម IFPMA លោក ដេវីដ រីក និងជាប្រធានក្រុមហ៊ុន Eli Lilly and Company និយាយថា “យើងជឿជាក់ថាបច្ចេកវិជ្ជានឹងចាប់បានជំងឺមួយនេះ”។

យោងតាម AFP ដែលដកស្រង់ប្រភពផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងជាង ៩.០០០ នាក់ និងឆ្លងជាង ២១៧.០០០ នាក់៕ ដោយ៖ កញ្ញាដាលីស

១២ទៅ១៨ខែទៀតទើបមានវ៉ាក់សាំងជំងឺកូវីដ១៩