មេ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទើប​ឡើង​ថ្មី​ប្រកាស​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ឱ្យ​ពលរដ្ឋ​ងាយ​ទំនាក់ទំនង​

351
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ថ្មីៗ​នេះ​លោក​ម៉ន​វុ​ធី​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ទើបតែ​ឡើង​ថ្មីៗ​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់លោក​ប្រកាស​លេខ​ទូរស័ព្ទ​ផ្ទាល់​។​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទំនាក់ទំនង​រាល់​បញ្ហា​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​។​

​ក្នុងនោះ​លោក​បាន​រៀបរាប់ថា​៖“​ក្នុងនាម​ខ្ញុំបាទ​ជា​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខ្ញុំបាទ​សូម​ប្រកា​សលេខ​ទូរស័ព្ទ​ខ្ញុំបាទ​ផ្ទាល់​ដើម្បី​ងាយស្រួល​បងប្អូន​ទំនាក់ទំនង​រាល់​បញ្ហា​ដែល​កើតឡើង​ក្នុង​ខណ្ឌ​។​សប្បាយរីករាយ​រង់ចាំ​ទទួល​បម្រើ​បងប្អូន​មិន​ខ្លាច​នឿយហត់​៕S/​