មេ​ប៉ូលិស​ប្រគល់​ភារកិច្ច​ជូន​អគ្គ​ស្នងការរង​នគរបាលជាតិ​ទាំង​១៧​រូប​

1306
ចែករម្លែក
  • 182
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីសម្រេច ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទាំង​១៧​រូប ដោយ​ទទួល​ភារកិច្ច​ផ្សេងៗ​គ្នា​។ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​ចំនួន​ទា​១៧​រូប​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ (រូប៖ ខ្លីៗ)

​ថ្នាក់ដឹកនាំ​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទាំង​១៧​រូប ទទួល​ភារកិច្ច​ដូចតទៅ​៖

១-​ផែន​សេនាធិការ​៖
. ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​រួម​សេនាធិការដ្ឋាន​។​
. ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ ស៊ីថា អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​អន្តរាគមន៍ ការងារ​តម្រួត​បញ្ជា និង​ការងារ​នគរបាល​ការពារ​។​

២-​ផែន​សន្តិសុខ​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការងារ​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស​ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន​។​

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ (រូប៖ ខ្លីៗ)

. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង លីម អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ចារកម្ម ក្រុម​ស៊ើបអង្កេត បទល្មើស​ឆ្លងដែន ការងារ Hotline ជាមួយ​ជនបរទេស និង​ការងារ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ខេត្ត​ព្រះសីហនុ​។
. ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការងារ​បច្ចេកទេស​ស​ន្តិ​សុខ និង​ទទួល​ដឹកនាំ​ការងារ​រួម​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​។​

៣-​ការងារ​ផែនការ​ការពារ​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ការពារ​។​

៤-​ផែន​យុត្តិធម៌​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យែ​ន​ឌ័​រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា

. នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន​។
. ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការងារ​នគរ​បាលប​ច្ចេកទេស​វិទ្យាស្ថាន និង​ទទួល​ដឹកនាំ​រួម​ការងារ​នាយកដ្ឋាន​ន​គរ​យុត្តិធម៌​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ

៥-​ផែន​ព្រំដែន​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិភាគ​ទី​៤ និង​ភូមិភាគ​ទី​៥​។
. នាយ​ឧ​ត្ត​ម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិ​ភាគី​ទី​១ និង​ភូមិភាគ​ទី​២​។​
. នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រំដែន​គោក ការងារ​នគរ​បាលប​ច្ចេកទេស​ព្រំដែន និង​ទទួល​ដឹក​ន​នាំ​ការងារ​រួម​នាយកដ្ឋាន​នគរបាល​ព្រំដែន​។​
. ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន​ទទួល​ទិស​ភូមិភាគ​៣ និង​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​។

៦-​ផែន​សណ្តាប់ធ្នាប់​សាធារណៈ​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង

. ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ការងារ​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ការងារ​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ និង​ទទួល​ដឹកនាំ​ការងារ​រួម​នាយកដ្ឋាន​កណ្តាល​សណ្តា​ប់​ធ្នាប់​។​

៧-​ផែន​បុគ្គលិក​៖
. នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​។​

៨-​ការងារ​នគរបាល​រាជធានី​ភ្នំពេញ​៖
. ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៕ ល​

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត