ម៉ាស់​ជា​អំណោយ​កី្ត​ស្រឡាញ់​ចំនួន​៥០២១ មកពី​ប្រទេស​កម្ពុជា

220
ចែករម្លែក

នៅ​ថ្ងៃទី​៤​ខែកុម្ភៈ លោក​ជា មុនី​ឫទ្ធិ ប្រធាន​នាយកដ្ឋាន​ផែនការ​និង​គម្រោង​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា​បានទទួល​ការសម្ភាសន៍​និង​ប្រាប់​អ្នកកាសែត​ថា​ពីមុន មាន​កុមារ​កម្ពុជា​ចំនួន​៨៦​នាក់​ដែលមាន​ជំងឺ​បេះដូង​តាំងពី​កំណើត​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​បេះដូង​និង​សរសៃឈាម​ហ្វូ​វ៉ៃ ខេត្ត​យូ​ន​ណាន​ហើយ​បាន​សះស្បើយ​ឡើងវិញ​ក្រោម​ការព្យាបាល​ពី​គ្រូពេទ្យ​ចិន ។ សព្វថ្ងៃ​គ្រួសារ​របស់​ពួកគេ​បាន​ជូន​ម៉ាស់​ដល់​គ្រូពេទ្យ​ចិន ដើម្បី​ជួយ​គ្រូពេទ្យ​បង្ការ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ប្រទេស​ចិន​។​លោក​បាន​បន្តទៀតថា នៅ​ថ្ងៃ​ដដែល​ម៉ាស់​ទាំងនេះ​បាន​ត្រូវ​នាំយកទៅ​ប្រទេស​ចិន​ដោយ​មិត្ត​ចិន​របស់លោក​ដែលមាន​ឈ្មោះថា លី ភីង ។​

លោក​បាន​បញ្ជាក់ថា​គ្រូពេទ្យ​ចិន​ជា​“​អ្នក​សង្គ្រោះ​ជីវិត​”​សម្រាប់​គ្រួសារ​របស់​កុមារ​ទាំងនោះ​។ ក្រោយពី​បានទទួល​ព័ត៌មាន​អំពី​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ពួកគេ​ក៏​ចង់​ផ្តល់ជំនួយ​ដល់​គ្រូពេទ្យ​ចិន​តាម​សមត្ថភាព​របស់​ខ្លួនគេ​។​

នៅ​ថ្ងៃទី​២៥ ខែមករា​លោក​បានរៀបចំ​“​កម្មវិធី​ផ្តល់​អំណោយ​កី្ត​ស្រឡាញ់​ពេញ​បេះដូង​ពី​កម្ពុជា​ជូន​មិត្ត​ចិន​” នៅ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ឥរិយាបទ​និង​សុខភាព​យូ​នទី ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​កម្មវិធី​នេះ​មាន​រយៈពេល​១០ ថ្ងៃ ។​

ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ លោក​ជា មុនី​ឫទ្ធិ បានទទួល​ម៉ាស់ ២ ប្រអប់​ដែលមាន​ម៉ាស់​ចំនួន ១០០ ។​ម៉ាស់​ទាំងនេះ​គឺ​ក្រុមគ្រួសារ​កុមារា​ឈ្មោះ​ទូ តង បាន​ផ្ញើមក​។ ទូ តង មាន​អាយុ ១៣ ឆ្នាំ​រស់នៅក្នុង​ខេត្ត​រតនគីរី​នៃ​ប្រទេស​កម្ពុជា​ជាមួយ​ឪពុកម្តាយ​។​លោក​បាន​រៀបរាប់ថា ឪពុកម្តាយ​របស់​ទូ តង គ្មាន​ការងារ​ធ្វើ​និង​ប្រាក់ចំណូល​ថេរ​នោះទេ​។​ប្រភព​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ភាគច្រើន​បានមកពី​ការងារ​ប្រាក់​ម៉ោង​របស់​ម្តាយ​។ សព្វថ្ងៃ ដោយសារ​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ម៉ាស់​ត្រូវបាន​ឡើងថ្លៃ ដូច្នេះ​ការទិញ​ម៉ាស់ ២​ប្រអប់​មិនមែនជា​ការងាយស្រួល​ទេ​សម្រាប់​ក្រុមគ្រួសារ​នេះ​ក៏ប៉ុន្តែ ពួកគេ​សប្បាយចិត្ត​ណាស់​ក្នុងការ​ជូ​យ​គ្រូពេទ្យ​ចិន​។​

នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ កុមារី​ឈ្មោះ បាន សុជាតា​និង​ម្តាយ​របស់គេ​បានធ្វើ​ដំណើរ​ដោយ​ឡានក្រុង​ចំណាយពេល​៧ ម៉ោង ដើម្បី​ជូន​ម៉ាស់​ដល់​គ្រូ​ព​ទ្យ​ចិន​។​ម្តាយ​របស់ បាន សុជាតា​បាន​និយាយថា “​គ្រូពេទ្យ​ចិន​បាន​ជួយ​ព្យាបាល​ជំងឺ​កូន​ខ្ញុំ​ដែល​ឱ្យគេ​មានជីវិត​លើក​ទី​២ និង​ជួយ​គ្រួសារ​ខ្ញុំ​ផងដែរ​។ ទោះបី​សមត្ថភាព​ខ្ញុំ​មាន​កម្រិត​តែ​ខ្ញុំ​សង្ឃឹមថា ម៉ាស់​ទាំងនេះ​នឹង​ជួយ​គ្រូពេទ្យ​ចិន​ឱ្យ​រួច​ផុតពី​គ្រោះអាសន្ន​នេះ​” ។​

លោក​ជា មុនី​ឫទ្ធិ បាន​បញ្ជាក់ថា “​ម៉ាស់​ទាំងនេះ​មកពី​ខេត្ត​ចំនួន​៨ នៃ​ប្រទេស​កម្ពុជា​មានដូចជា​ខេត្តបាត់ដំបង​សៀមរាប កណ្តាល តាកែវ​និង​ខេត្ត​រតនគីរី​ជាដើម ។​ប្រទេស​កម្ពុជា​និង​ចិន​មាន​មនោសញ្ចេតនា​ដូច​គ្រួសារ​តែមួយ​ការបង្ការ​ជំងឺឆ្លង​ថ្មី​លើក​នេះ​កម្ពុជា​តស៊ូ​ជាមួយនឹង​មិត្ត​ចិន​ជានិច្ច​!”

នៅ​ថ្ងៃទី​៤ ខែកុម្ភៈ លោកស្រី​លី ភីង បាន​នាំយក​ម៉ាស់​ទាំងនេះ​ដល់​ប្រទេស​ចិន​និង​ប្រគល់​ដល់​គណៈកម្មាធិការ​គណបក្ស​ជឺ​កុង​ចិន​នៃ​ខេត្ត​យូ​ន​ណាន​។​ក្រោយពី​ត្រួតពិនិត្យ​ដោយ​ស្ថាប័ន​សុខាភិបាល​ពាក់ព័ន្ធ​ម៉ាស់​ទាំងនេះ​នឹង​ចែក​ទៅដល់​មន្ទីរពេទ្យ​ដែល​ខ្វះខាត​សម្ភារៈ​នៃ​ខេត្ត​យូ​ន​ណាន​ ៕ ដោយ ស៊ឺន យ៉ាន​

ក្នុង​ពិធី​ផ្តល់​អំណោយ អ្នកផ្តល់​អំណោយ​ក្តី​ស្រឡាញ់​និង​អ្នកស្ម័គ្រចិត្ត​ថតរូប​ជាមួយគ្នា​។​