ម៉ាស​,​សាប៊ូ​,​និង​អាល់កុល​,​ផ្តល់ជូន​ការិយាល័យ​សុខាភិបាល​,​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​

160
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ម៉ាស់​,​សាប៊ូ​លាងដៃ​,​និង​អាល់កុល​,​សម្រាប់​រួមចំណែក​ប្រឆាំងនឹង​មេរោគ​កូ​វីត​១៩​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​និង​លោកស្រី​ម៉ៅ​ម៉ា​ល័យ​ត្រូវបាន​ផ្តល់​ដល់​ការិយាល័យ​សុខាភិបាល​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​។​

​ការផ្តល់​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០២០​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ក្រោម​វត្តមាន​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​,​ប្រធាន​អនុប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​មកពី​៩​ស្រុក​ក្រុ្ង​ង​។​លោក​អ៊ុ​រាត្រី​មានប្រសាសន៍ថា​៖​អំណោយ​ទាំងនោះ​រួមមាន​ម៉ាស់​ចំនួន​២៣.០៥០​ម៉ាស់​សាប៊ូ​លាងដៃ​១.២៦០​លីត្រ​និង​អាល់កុល​៦៣០​លីត្រ​។​របស់​ទាំងនេះ​ត្រូវ​បែងចែក​ជូន​ជា​ម៉ាស់​ចំនួន​៥០០​ក្នុង​១​មន្ទីរពេទ្យ​ខេត្ត​/​បង្អែក​។​

ម៉ាស់​៣០០​ក្នុង​មួយ​មណ្ឌល​សុខភាព​និង​១០០​ម៉ាស់​ក្នុង​១​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​។​ឯ​ទឹក​លាងដៃ​២០​លីត្រ​ចែក​ឱ្យ​ក្នុង​មួយ​មន្ទីរពេទ្យ​/​ការិយាល័យ​និង​មណ្ឌល​សុខភាព​។​អាល់កុល​ចំនួន​១០​លីត្រ​ក្នុង​មួយ​ប្រតិបត្តិ​។​ទឹក​លាងដៃ​២០​លីត្រ​ចែក​ឱ្យ​ក្នុង​មួយ​មន្ទីរពេទ្យ​/​ការិយាល័យ​និង​មណ្ឌល​សុខភាព​។​

សូម​រំលឹកថា​រាជរដ្ឋាភិបាល​ក៏​ដូច​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​រដ្ឋបាលខេត្ត​បង្កើត​គណៈកម្មការ​ខេត្ត​ប្រ​យុ​ទ្ជ​នឹង​ជំងឺ​កូ​វីត​១៩​ឱ្យ​បណ្តុះបណ្តាល​មន្ត្រី​ក្រុមការងារ​និង​ឱ្យ​ចុះ​ផ្សព្វផ្សាយ​ពី​វិធាន​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ​ការពារ​មេរោគ​កូ​វីត​១៩​។​ពិសេស​លើ​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ ម៉ាឡេស៊ី​ជាដើម​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​និង​មន្ត្រី​ពេល​ប្រគល់​ម៉ាស់​អាល់កុល​និង​សាប៊ូ​លាងដៃ​ជា​អំណោយ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ផ្តល់ជូន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ទូទាំង​ខេត្តបន្ទាយមានជ័យ (​រូប ៖ ភ្នំ​ស្វាយ )​