ម៉ាឡេស៊ី ចាប់​ជនសង្ស័យ​ភេរវ​ករ​ដែលមាន​ផែនការ​វាយប្រហារ​លើក​ន្លែ​ង​គោរពបូជា​

3268
ចែករម្លែក

​ជនសង្ស័យ​ភេរ​វករ​ចំនួន​៧​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​ចូ​ហ័​រ​និង​សា​បា នេះ​បើតាម​ការ​អោយដឹងពី​ប៉ូលិស​កាលពី​ថ្ងៃ​សៅរ៍​។​

៦​នាក់​ក្នុងចំណោម​ពួកគេ ជា​ជនជាតិ​ម៉ាឡេស៊ី មកពី​បណ្តាញ​ក្រុម​រដ្ឋ​អ៊ីស្លាម​មួយ ។​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​ចូ​ហ័​រ​ចំពោះ​ការរៀបចំ​ផែន​​ការវាយប្រហារ​លើ​ទីកន្លែង​គោរពបូជា​មិន​របស់​សាសនា​អ៊ីស្លាម​និង​ផែនការ​សម្លាប់​ប៉ូលិស ។​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​​រដ្ឋ​សា​បា​។​

​បើតាម​ប៉ូលិស បុរស​ខាងលើ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​ចាប់តាំងពី​ថ្ងៃ​២៧​កុម្ភៈ​ដល់​១៥​មីនា​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​សា​បា ជាស​មា​ជិ​ក្រុម​អា​ប៊ូ សា​យ៉ា​ហ្វ​។​បុរស​នេះ​ត្រូវបាន​គេ​និយាយថា​ជា​ជំនិត​និង​ជា​អនុប្រធាន​ក្រុម​​អ៊ីស្លាម​ជ្រុល​និ​យ​នេះ​ដែល​ត្រូវ​អាជ្ញាធរ​ហ្វីលីពីន​តាមរក​ចាប់ខ្លួន​បំផុត ចំពោះ​ការជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ជំរិត​ទារប្រាក់​៕​ដោយ​៖​វាសនា​​

សន្តិសុខ​ម៉ាឡេស៊ី បណ្តើរ​ជនសង្ស័យ​ក្នុង​សកម្មភាព​ភេរវកម្ម​