ម៉ា​រី បង្ហាញ​សម្រស់​ជាមួយ​ទេសភាព នៅ​ខេត្ត​កែប​

143
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ល្បី និង​ជាតា​រា​សិច​ស៊ី​ម្នាក់ កញ្ញា ម៉ា​រី បាន​ទៅលេង​ឆ្នេរ​ខេត្ត​កែប លើក​នេះ ដោយ​មិនបាន​បង្ហាញ​ពី​រូបភាព​សិច​ស៊ី ដូច​រាល់ដង​នោះទេ ក៏ប៉ុន្តែ​នាង បង្ហាញ​សម្រស់​ធម្មតា របស់​នាង ជាមួយ​ទេសភាព នៃ​តំបន់​នេះ​ទៅវិញ​។​

​តារា​ស្រី ល្បី​រូបនេះ បាន​និយាយថាៈ “​មក​លំហែកាយ លំហែចិត្ត កាត់បន្ថយ​ភាព ស្មុគស្មាញ អារម្មណ៍​ថា​សប្បាយចិត្ត​… អ្វីដែល​សំខាន់ មក​យក​ខ្យល់​ធម្មជាតិ ត្រជាក់ ចិត្ត ត្រជាក់​កាយ​។ និយាយ​ពី​ទេសភាព ស្អាត​សហាវ​ម៉​ង មិនចាំបាច់​យាយ​ទេ​។ ស្អាត​ជាង​អ្នក​ថត​ទៅទៀត​”​។

​កញ្ញា ម៉ា​រី បានធ្វើ​ដំណើរ​កម្សាន្ត ទៅលេង​ឆ្នេរ​ខេត្ត​កែប កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ មកជា​ច្រើន​ថ្ងៃ​ហើយ ដោយ​បង្ហោះ​រូបថត ក្នុង​ឈុត​សម្លៀកបំពាក់ ដើរ​មាត់ សមុទ្រ គ្រាន់តែ បញ្ចេញ​សាច់​ខ្នង ស ខ្ចី​របស់​នាង អមដោយ​ទេសភាព តាម​តំបន់​នៃ​ឆ្នេរសមុទ្រ​នេះ​។ សកម្មភាព និង​ស្នាមញញឹម​របស់​នាង បានបង្ហាញ​សម្រស់​ស្រស់ ស្អាត ដែល​បាន​ទាក់ទាញ ដល់​បណ្តា​អ្នក គាំទ្រ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​សូម​រំលឹកថា កញ្ញា ម៉ា​រី បើទោះបី​ជាដើម ឆ្នាំ​២០២០ កម្ពុជា សេដ្ឋកិច្ច ជួប​វិបត្តិ ដោយ សារ​ជម្ងឺ​កូ​វីដ ១៩ ប៉ុន្តែ​កញ្ញា ម៉ា​រី ជា​តារា​សម្តែង​ស្រី​ស្អាត​ម្នាក់នេះ ថ្មីៗ​នេះ នាង​ទិញ​រថយន្ត​ទំនើប Lexus 2019 តម្លៃ​ជាង ១៤ ម៉ឺន​ដុល្លារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៩ តារា​សម្តែង​រូបនេះ ជា​កូនស្រី​អ្នក ជំនួញ និង​មាន​មុខរបរ​ផ្ទាល់ បើកហាង​លក់​គ្រឿង​សង្ហា​រឹម ពី​ឈើប្រណិតៗ ហើយ​កាលពី​ថ្មីៗ​នេះ នាង​ទើប​ឡើងផ្ទះ​វីឡា ក្នុង​បុរី​អ័​រ​គី​ដេ តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ​អាមេរិក​។​

​សូម​បញ្ជាក់ដែរថា កញ្ញា ឡុង ថាវ​រី ហៅ “​ម៉ា​រី​” បាន​ប្រឡូក ក្នុង​វិស័យ​សម្តែង ជាច្រើន​រឿង មកហើយ ខណៈ​រូបនាង ត្រូវបាន​មហាជន​ស្គាល់ ក្នុង​រឿង​របស់​ផលិតកម្ម​អិ​ល​ឌី​។ តារា​ស្រី​រូបនេះ ក៏​ទទួល​ប្រជា​ប្រិ​ភាព និង​ទីផ្សារ​កាន់​ខ្លាំង​ផងដែរ ក្នុង​រឿង​ភាគ របស់​ស្ថានីយទូរទស្សន៍​ជាច្រើន ផងដែរ​។ មិន​ត្រឹមតែ​ល្បី នៅ​វិស័យ​សម្តែង​ឡើយ កញ្ញា ម៉ា​រី ក៏​ជា​តារា​បង្ហាញ​ម៉ូត ដែល​លេចធ្លោ ហើយ​មាន​ទីផ្សារការងារ​ជាច្រើន​នៅពេល​អ្នក ដឹកនាំ​កម្ម​វី​ធី សរសើរ​ពេញចិត្ត​នាង ដោយ​យក​ថត និង​ដើរ​ម៉ូត ៕ ដោយ​៖ បូ​រិ​ន​