ម៉ូតូបុកជាមួយម៉ូតូ របួស៤នាក់នៅក្រុងសៀមរាប

67
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ មានមនុស្សចំនួន៤នាក់បានរងរបួសក្នុងនោះមាន២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីសង្គ្រោះ បន្ទាប់ពីពួកគាត់បានរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ នៅក្នុងក្រុងសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង៦ព្រឹក ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ នៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាប បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងម៉ូតូនិងម៉ូតូដែលជិះស្របទិសគ្នា ដោយបើកបរពីទិសខាងលិចទៅទិសកើត ចូលក្រុងសៀមរាបដោយកំពុងមានល្បឿនលឿន ។ដោយម៉ូតូមួយគ្រឿងគឺជាប្តីប្រពន្ធជាកម្មករសំណង់ ចំណែកមួយគ្រឿងទៀតមានឌុបគ្នា២នាក់ផងដែរ។

សមត្ថកិច្ចបានបន្តថា លុះដល់ចំណុចកើតហេតុ ម៉ូតូប្ដីប្រពន្ធទាំង២ បានបើកភ្លើងសញ្ញាបត់ឆ្វេងទើបបណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតនៅខាងក្រោយ គ្រប់គ្រងល្បឿនមិនបាន ក៏យកយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយបុរសជាប្តី បានបាក់ជើងឆ្វេង ត្រង់កំភូនជើង រីឯស្រ្តីជាប្រពន្ធបានសន្លប់។ ដោយឡែក ម្ចាស់ម៉ូតូមួយគ្រឿងទៀត មានគ្នាពីរនាក់ បានរងរបួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។យើងនៅមិនទាន់អាចសន្និដ្ឋានបានថា ភាគីណាមួយ ជាអ្នកបង្កគ្រោះថ្នាក់នៅឡើយទេ ជាមួយនោះ សមត្ថកិច្ចក៏បានធ្វើការសាកសួរ និងឃាត់ម៉ូតូទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕/B